ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ, លោក សុង មាល័យ ជំនួសលោក សូ សុវណ្ណារ៉េត ត្រូវទៅបំពេញការងារជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង!
Fri,07 April 2023 (Time 02:41 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 97នាក់)


(កណ្ដាល)៖ ប្រកាសតែងតាំង និងផ្ទេរភារកិច្ចលោក សុង មាល័យ ជាប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ ជំនួសលោក សូ សុវណ្ណារ៉េត ដែលត្រូវផ្ទេរភារកិច្ចទៅបំពេញការងារជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។
ពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងលោកគង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល តំណាងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក ណុប ដារ៉ា បានថ្លែងថា ការតែងតាំងផ្លាស់ប្ដូរ និងផ្ទេរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងការដឹកនាំ គ្រប់គ្រង សំដៅធ្វើឱ្យមានការកែទម្រង់ប្រព័ន្ធការងារ ឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណថ្មី និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការបណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ សូមយកចិត្តទុកដាក់បំពេញការងារអោយស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ជាមួយគ្នានេះ លោក អន ស៊ីនួន បានឱ្យដឹងថា ការផ្ទេរភារកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ គឺជាកិច្ចការធម្មតារបស់អង្គភាពគយ និងរដ្ឋាករ ដែលមានគោលការណ៍ផ្ទេរភារកិច្ចបំពេញការងាររបស់មន្ត្រី ស្របតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងជាពិសេសការប្រមូលពន្ធនឹងអាករចូលថវិកាជាតិ របស់អង្គភាពនីមួយៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
271 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5195 នាក់
ខែនេះ :
21394 នាក់
3 ខែនេះ :
76122 នាក់
សរុប :
1221231 នាក់