រឿងអាស្រូវពុករលួយរបស់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរះការពារព្រំដែនលេខ911 ត្រូវបានលាតត្រដាង!
តាមការបង្ហើបពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងតាមព្រំដែនខ្មែរ-សៀម ក្នុងក្រុងប៉ោយប៉ែត នៅក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការវរកាពារព្រំដែនលេខ911 មានឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះនៅច្រករបៀងទាំងនេះមានពលករចំណាកស្រុក ឆ្លងដែនចេញចូលទឹកដីសៀម យ៉ាងអនាធិបតេយ្យផងដែរ ព្រោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរះការពារព្រំដែនលេខ911 គិតតែពីរឿងប្រមូលលុយ។ ហេតុនេះលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបទល្មើសឆ្លងដែនកើតឡើងពេញបន្ទុក។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញនាំចូលទំនិញគេចពន្ធម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ ដែលគ្រប់គ្រងដោយវរះនគរការពារព្រំដែនលេខ911 យ៉ាងរលូន។ ប្រភពពីឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធដែលនាំចូលពីប្រទេសសៀម តាមច្រករបៀងព្រៃគប់ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរះនគរបាលការពារព្រំដែនលេខ911តែម្ដង។ ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែនចេញចូលតាមច្រករបៀងព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយលោក សូ ចាន់ណារី មានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
តាមការលើកឡើងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សូ ចាន់ណារី ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញគេចពន្ធច្រើនប្រភេទ និងម៉ូតូគេចពន្ធពីប្រទេសសៀម ចូលតាមច្រករបៀងព្រៃគប់ និងច្រករបៀងផ្សេងៗទៀតបានឡើយ។ ដូច្នេះហើយទើបមានការជំរុញឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើងវិញជាបន្ទាន់ផងដែរ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ម៉ូតូគេចពន្ធ តាមច្រករបៀងក្នុងក្រុងប៉ោយប៉ែត សុទ្ធតែមានទំនាក់ទំនងជាមួយលោក សូ ចាន់ណារី ទើបមិនប្រឈមនឹងការបង្ក្រាប។នៅមានតភាគ