ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
សង្រ្កាន្ត ដ៏ អស្ចារ្យ ឆ្នាំថ្មី ក្នុង ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយក្រុម ស.ស.យ.ក
Tue,11 April 2023 (Time 10:58 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 76នាក់)


សង្ក្រាន្តបាត់ដំបង ត្រូវបានចែកជាតំបន់ផ្សេងៗគ្នា ៩កន្លែងរួមមាន ១-ពិព័រណ៍ទូទៅ ២-តំបន់ត្រជាក់ចិត្ត ៣-តន្ត្រីស្រុកស្រែ ៤-អាហារនៃក្តីស្រឡាញ់ ៥-ភូមិស.ស.យ.ក ៦-ភូមិម្ហូបខ្មែរ ៧-តន្ត្រីសម័យ ៨-ភូមិក្បាច់គុន ៩-តំបន់សាសនា។
លោក ស រដ្ឋា បានថ្លែងថា ដោយការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តដែលមាន លោក សុខ លូ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរជំនាញនានាជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទរ ចលនាយុវជនហើយផ្តល់តួនាទីភារកិច្ចនេះ ដើម្បីក្រុមការងារសភាពសហព័ន្ធយុវជន ខេត្តបាត់ដំបង ក្នុងអត្ថន័យ «សង្រ្កាន្តឆ្នាំ២០២៣ ក្រោមម្លប់សន្តិភាព»។
លោក ស រដ្ឋា បានបន្តថា ព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបងយើងនេះ នឹងមានរយ:៥ថ្ងៃ ចាប់ផ្តើមបើកចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បើកកម្មវិធីជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាតំបន់នីមួយៗ ដែលរៀបចំជូនពលរដ្ឋយើងបានមកលេងកម្សាន្ត ដោយសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខាលឈានចូលឆ្នាំថោះ ពស ២៥៦៦-២៥៦៧ ខាងមុខនេះ។
លោកបន្ថែមថា «កម្មវិធីនេះ យើងនឹងរៀបចំទៅដោយរលូន ដោយសារយើងមានបទពិសោធន៍ ២លើកមកហើយ ក្នុងសម័យកូវីដ១៩នោះ ហើយពាក់ព័ន្ធទៅនឹងលក្ខណ:ពិសេសឆ្នាំនេះយើងមានការចូលរួមច្រើន យ៉ាងសកម្មរបស់ ក្រុមយុវជននៅក្នុងបរិវេណក្រោយលោកតាដំបងក្រញូងខេត្តបាត់ដំបង ហើយក៏មានតាំងពិព័ណ៌ផ្សេងៗ ឆាកកម្សាន្តលេងជាច្រើន ដូចជាឆាកតំបន់ត្រជាក់ចិត្តហើយនឹងតំបន់តន្រ្តីសម័យ ព្រមទាំងជាមួយតន្រ្តីស្រុកស្រែ ខុសពីឆ្នាំមុនដោយមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ»។លោក ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីតាំងក្នុងវិទ្យាល័យ នេត យ៉ង់ ឲ្យដឹងថា សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៣នេះ នឹងមានពលរដ្ឋមកលេងច្រើនជាងឆ្នាំមុន។លោក ស រដ្ឋា បានបន្តថា ព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបងយើងនេះ នឹងមានរយ:៥ថ្ងៃ ចាប់ផ្តើមបើកចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បើកកម្មវិធីជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាតំបន់នីមួយៗ ដែលរៀបចំជូនពលរដ្ឋយើងបានមកលេងកម្សាន្ត ដោយសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខាលឈានចូលឆ្នាំថោះ ពស ២៥៦៦-២៥៦៧ ខាងមុខនេះ។
លោកបន្ថែមថា «កម្មវិធីនេះ យើងនឹងរៀបចំទៅដោយរលូន ដោយសារយើងមានបទពិសោធន៍ ២លើកមកហើយ ក្នុងសម័យកូវីដ១៩នោះ ហើយពាក់ព័ន្ធទៅនឹងលក្ខណ:ពិសេសឆ្នាំនេះយើងមានការចូលរួមច្រើន យ៉ាងសកម្មរបស់ ក្រុមយុវជននៅក្នុងបរិវេណក្រោយលោកតាដំបងក្រញូងខេត្តបាត់ដំបង ហើយក៏មានតាំងពិព័ណ៌ផ្សេងៗ ឆាកកម្សាន្តលេងជាច្រើន ដូចជាឆាកតំបន់ត្រជាក់ចិត្តហើយនឹងតំបន់តន្រ្តីសម័យ ព្រមទាំងជាមួយតន្រ្តីស្រុកស្រែ ខុសពីឆ្នាំមុនដោយមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ»។
លោក ស រដ្ឋា ក៏បានឲ្យដឹងថា តំបន់ត្រជាក់ចិត្តមានការចូលរួមជាច្រើន ដោយសារឆ្នាំពីមុនៗមកគាត់ចូលរួមតាំងពីម៉ោង១២៖៣០ ដែលកម្មវិធីយើងចាប់ផ្តើមលេងកម្សាន្តចាប់ពីម៉ោង០២៖០០ រសៀលទៅ។ ចំណុចសំខាន់ៗ នៅទីនេះបានរៀបចំភូមិម្ហូបខ្មែរ ភូមិខ្មែរបញ្ជាក់ពីអត្តសញ្ញាណខ្មែរចាប់ផ្តើមពីខេត្តបាត់ដំបងតែម្តង ដោយពួកគាត់មកពីបណ្តាគ្រប់ស្រុកក្នុងខេត្តនិងដើម្បីរៀបចំសម្អាតបរិវេណសង្រ្កានរបស់យើង។
លោក ស រដ្ឋា បានបន្ថែមទៀតថា ចំពោះគ្រឿងស្រវឹងនេះ ជាពិសេសដោយមានការគាំទ្រពីអភិបាលខេត្តបាត់ដំបងនិងកងកម្លាំងទាំងបី យើងមិនអនុញ្ញាតឲ្យយុវជន ហូបគ្រឿងស្រវឹងនៅក្នុងបរិវេណនេះទេ ជាក់ស្តែងចំពោះគ្រឿងស្រវឹងនេះសូមពិសារដោយមានការទទួលខុសត្រូវនៅខាងក្រៅ បរិវេណរៀបចំកម្មវិធី ជៀសវាងមានការបង្កបញ្ហាអសន្តិសុខនៅក្នុងបរិវេណយើងនេះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកស្រុកកំណើតនៅបាត់ដំបងទាំងឆ្លងកាត់ សូមចូលមកលេងសង្រ្កានបាត់ដំបង នៅថ្ងៃដែលបានគ្រោងទុក ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មី មកកាន់តែច្រើនចូលរួមសប្បាយរីករាយទាំងអស់គ្នា៕
(ប្រធានសមាគម អ្នកសារព័ត៌មាន អង្កេតការពិត នៅកម្ពុជាប្រចាំខេត្តបាត់ដំបង មាស ចិន្តា និង អនុប្រធាន ប៉ុក ស្រី សារព័ត៌មាន គិតិជាតិខ្មែរ ។)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
331 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5255 នាក់
ខែនេះ :
21454 នាក់
3 ខែនេះ :
76182 នាក់
សរុប :
1221291 នាក់