ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ពលរដ្ឋ២នាក់ប្តីប្រពន្ធ ដាក់ពាក្យប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងបក្ខពួក ចោទថា ឃុបឃិតគ្នាលួចធ្វើប្លង់លក់ដីរបស់គាត់ ទៅសាលាឧទ្ទរណ៏
Mon,27 March 2023 (Time 08:23 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 103នាក់)


(ភ្នំពេញ)៖ លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្តឹង លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងមនុស្សពីរនាក់ប្តីប្រពន្ធទៀត ដោយចោទប្រកាន់ថា បានឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់គាត់ ដោយទាមទារសំណងចំនួន ១ ៦០០ ០០០ដុល្លារ។
យោងតាមពាក្យបណ្តឹងដែលបណ្តាញសារព័ត៌មាន ទទួលបានឲ្យដឹងថា លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអះអាងថាជាម្ចាស់ដី ពិតប្រាកដ «នៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០។
គ្រួសារខាងលើបានរៀបរាប់ថា ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រភពបានបន្តថា៖ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។ ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។
ទោះជាយ៉ាងណា ករណីបណ្តាញសាេព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពី ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងបក្ខពួកបាននៅឡើយទេ៕
ខាងក្រោមនេះជាពាក្យបណ្តឹង លោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល៖

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
404 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5328 នាក់
ខែនេះ :
21527 នាក់
3 ខែនេះ :
76255 នាក់
សរុប :
1221364 នាក់