ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
លោក សំ សុវណ្ណារិទ្ធ គយកំពង់សោមបើកឲ្យឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលកពេញបន្ទុកទុកឲ្យ ណុប សំអាន ធ្វើព្យះុ!
Mon,12 September 2022 (Time 01:49 PM)
ដោយ ៖ fcjot.org (ចំនួនអ្នកអាន: 18នាក់)


12/09/2022
ប្រភពពីមន្ត្រីគយនៅខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីលោក សំ សុវណ្ណារិទ្ធ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ ជំនួសលោក ទុំ ណូ កាល់ពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2022 គឺលោក សំ សុវណ្ណារិទ្ធ មិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកកំពង់ផែទំបន់រលក នោះទេ។ ហេតុនេះហើយទើបលោក ណុប សំអាន នៅតែបន្តបើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកកំពង់ផែទំបន់រលក យ៉ាងពេញបន្ទុកដូចមុនដដែល។ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ ព្រោះដឹងថាលោក ណុប សំអាន មានខ្នងបង្អែកក្រាស់ឃ្មឹកនៅក្នុងអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់រួមទាំងឈ្មួញឈ្មោះ វិចិត្រ ផងដែរ នៅតែនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកកំពង់ផែទំនប់រលក យ៉ាងរលូនដដែល។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទំនប់រលក បង់ពន្ធមិនដល់50ភាគរយផងទេ ហើយក្រៅពីនេះគឺឈ្មួញបែកចែកផលប្រយោជន៍យ៉ាងសុខស្រួលជាមួយលោក ណុប សំអាន មេគយច្រកទំនប់រលក ដែលល្បីខ្លាំងខាងពុករលួយ។ នៅពេលដែលលោក ណុប សំអាន កាន់តំណែងជាប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលក កាន់តែយូរគឺល្បីល្បាញខាងពុករលួយពេញទំហឹងតែម្ដង។
ប្រភពស្និទ្ធនឹងលោក ណុប សំអាន បានឲ្យដឹងថា ខ្នងបង្អែករបស់លោក ណុប សំអាន ពិតជាមានឥទ្ធិពលខ្លាំងក្លាណាស់ ព្រោះប្រធានសាខាគយខេត្តព្រះសីហនុ ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់ ក៏លោក ណុប សំអាន នៅតែធ្វើជាមេគយច្រកទំនប់រលក ដដែល។ ជាពិសេសក្រោយពេលលោក សំ សុវណ្ណារិទ្ធ មកកាន់តំណែងជាប្រធានសាខាគយ ខេត្តព្រះសីហនុ កាលពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2022 ក៏លោក ណុប សំអាន នៅតែអាចធ្វើអ្វីៗតាមអំពើចិត្តដដែល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក ណុប សំអាន សាងភាពល្បីល្បាញខាងពុករលួយតទៅទៀតនោះឡើយ។សូមអានភាគទី៣បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
360 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4291 នាក់
ខែនេះ :
27555 នាក់
3 ខែនេះ :
72913 នាក់
សរុប :
635867 នាក់