ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ខ្សឹប ៖ មេគយសំ សុវណ្ណារិទ្ធិ ខេត្តព្រះសីហនុថ្មី មេគយទំនប់រលក ទប់ស្កាត់ទំនិញគេចពន្ធ ឬដាក់ខែជាមួយឈ្មួញ ? ថ្ងៃទី ៖ 04/08/2022
Thu,04 August 2022 (Time 04:19 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 288នាក់)


ព្រះសីហនុ : អ្នកទំនិញគេចពន្ធត្រូវបានខ្សឹបប្រាប់ថា បានហូរចូលតាមស្នាក់ការគយនិងរដ្ឋាករទាំង០៣ ដែលស្ថិតក្រោមការគ្រប់គ្រង របស់សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ។ ត្រង់ចំណុចនេះត្រូវគេបង្ហើបថា រដ្ឋបានបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុង១ខែៗ ដោយអំពើរត់ពន្ធនេះក្លាយជាប្រភពសេដ្ឋកិច្ចនៃអំពើពុករលួយរបស់ ប្រធានសាខា ប្រធានស្នាក់ការ រហូតដល់គេបង្ហើបថា ខាងសាខាម៉ៅដាច់អោយខាងស្នាក់ការទាំង៣ បង់លុយជាកញ្ចប់ឡើងលើបែងចែកហែកប្រយោជន៍នេះសុីតាមតួនាទីភារកិច្ច។
សព្វថ្ងៃប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ លោក សំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងថ្មី ជំនួសកន្លែងលោក ទុំ ណូ កំពុងរៀបចំផែនការស្ដារស្រង់ដើម ក្នុងការដោះដូរតូតំណែង តាមរូបភាពសំងំកើបលុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុត ដោយយកគំរូ តាមអ្នកចាស់ លោក ទុំ ណូ ។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធលក្ខណ:ទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញ។
មន្រ្តីគយខ្លះដែលមិនបានស៊ី បានខ្សឹបប្រាប់អ្នកសារព័ត៏មានថា អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងគេចពន្ធនេះតែម្តង ខាងគយទំនប់រលក រកសេដ្ឋកិច្ចបែបពុករលួយអោយប្រធានសាខា យ៉ាងសុខស្រួលបន្លំជាប្រេងនាំចូលស្របច្បាប់ជាដើម។
គេបានលើកឡើងថា៖ បើខាងគយទំនប់រលក ដែលមានលោក ណុប សំអាន ជាប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក និងមេសាខាខេត្ត មានវិធានទប់ស្កាត់ទំនិញគេចពន្ធ ប្រេងគេចពន្ធ អនុវត្តតាមផែនការ អគ្គនាយ នៃអគ្គនាយកដ្ឋាន គយនិរដ្ឋាករ កម្ពុជា និងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចគោលនយោបាយរដ្ឋាភិបាល ធានាបានថា រដ្ឋនឹងទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ក្នុង១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការទាំង៣ ធ្វើការរបៀប(កន្ទេលធំបន្លំដេក) ក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក្លាយទៅជាវប្បធម៍ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់ និងសំណែនដល់ថ្នាក់លើដើម្បីបិទបាំងអំពើមិនប្រក្រតី ក្លាយជាអំពើពុករលួយលក្ខណះប្រព័ន្ធរីកដុះដាលពេញបន្ទុក។ កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធបានហូរចូលដោយគម្ហុកពីប្រទេសថៃ យកមកទុកលក់ចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលក លោក ណុប សំអាន ។
ដូច្នេះទាំងទូកតូច ទូកធំចរាចរណ៍លើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាប មានតំលៃទាបសម្រាលដល់ការចំណាយរបស់ពួកគាត់ ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណ:មេគយៗ មានភារកិច្ចបង្ក្រាបងប់ងល់និងទទួលលាភសក្ការៈពីមេឈ្មួញរកសុីទុច្ចរិតទាំងនោះ..?
តាមការខ្សឹបខ្សៀវបានបង្ហើបប្រាប់ទៀតថា បើទោះជា ទំនិញគេចពន្ធលក្ខណ:ទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាល ព្រំដែនទឹកជាមុនសិន។ បានន័យថា គយចល័តដែនសមុទ្រ និងនគរបាលព្រំដែន អនុញ្ញាតអោយដឹកជញ្ជូនឬស៊ីលុយពីឈ្មួញហើយ ទើបខាងគយទំនប់រលក គយស្ទឹងហាវ គយកែវផុស បន្តយកលុយដូចគ្នា ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុ និងមេគយស្នាក់ការទាំង៣ ម្នាក់ៗសឹងក្លាយជាសេដ្ឋីពីចំណូលប្រភពសេដ្ឋកិច្ចទំនិញគេចពន្ធទាំងនេះ។ មេឈ្មួញរកសុីដឹកទំនិញគេចពន្ធ និងប្រេងគេចពន្ធគឺមុខដដែលៗទេ បើចង់បង្ក្រាបងាយស្រួលបំផុត ប្រសិនបើមេគយៗ និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះ ឬមិនទទួលបានប្រយោជន៍ពីបទល្មើសនេះ។
លោក ណុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ត្រូវបានគេខ្សឹបប្រាប់ឱ្យដឹងទៀតថា មានមេឈ្មួញរកស៊ីគេចពន្ធធំៗ បានមកចរចារកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយពួកគេ។
ក្រុមអ្នករកសុីបានរំលឹកថា បើសិនថ្នាក់លើមិនបានអើពើទប់ស្កាត់ទំនិញគេចពន្ធហូរចូលតាមស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក សំ សុវណ្ណារិទ្ធ ទេ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំងនេះសុទ្ធតែធ្លាក់ចូលត្រឹមហោប៉ៅមេគយៗ សាខា មេគយៗ ស្នាក់ការប៉ុណ្ណោះ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ រហូតដល់មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចអោយ លោក សំ សុវណ្ណារិទ្ធ មេសាខាក៏ដូចមេៗខាងលើដើម្បីឆក់យកឱកាសប្រមូលប្រភពចំណូលក្នុងតំណែងនេះ ។ នេះបើតាមការខ្សឹបខ្សៀវពីមន្រ្តីគយទំនប់រលក ។
ហើយនេះគ្រាន់តែជាការខ្សឹបខ្សៀវម្ខាងប៉ុណ្ណោះ ហើយរឿង នេះ សារព័ត៌មាន យើងនឹងបញ្ជាក់បន្ថែម ប្រសិនបើ លោក សំ សុវណ្ណារិទ្ធ លោក ណុប សំអាន និងលោក ផាត់ សំណាង បកស្រាយបំភ្លឺ ៕នៅមានត