ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ!
Sat,20 August 2022 (Time 11:31 PM)
ដោយ ៖ fcjot.org (ចំនួនអ្នកអាន: 674នាក់)


ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជមានតាំងពីសង្គមចាស់ មកម្លេះ។ ដោយច្បាប់នេះជាច្បាប់ចាស់ហើយ មានភាពស្មុគស្មាញ ។ ទើបឆ្នាំ ១៩៩៦ ទើបរដ្ឋាភិបាលកម្ពុជាអនុញ្ញាតយ៉ាងប្រុងប្រយ័ត្នឱ្យបើកល្បែងកាស៊ីណូស្របច្បាប់ដើម្បីផលប្រយោជន៏ជាតិមាន០៤ចំណុចះ
ទី១ លក្ខណៈសម្បទាន កាស៊ីណូឱ្យនៅតាមព្រំដែន ដើម្បីការពារព្រំដែន ។
ទី២ ជាលក្ខណៈស្របច្បាប់សម្បទាន ដល់ កាស៊ីណូ គឺចំណូលចូលកាស៊ីណូបង់មិនកំណត់តាមការឧបត្ថម្ភពីក្រុមហ៊ុន។
ទី៣ ដើម្បីបង្កាឱ្យ មានផ្លូវតាមព្រំដែន ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ។
និងទី៤ ដើម្បីស្រូបភ្ញៀវទេសចរណ៍ ក្នុងការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ។លោក រស់ ភារុណ ជាអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា បានបន្តមានប្រសាសន៍ពីម្ស៊ិលម៉ិញ ដោយអនុញ្ញាតសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ នៅការិយាល័យរបស់លោកថា ការបង្កើតច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មជា ល្បែងកាស៊ីណូ គឺគោលបំណងធំមានចំនួន ៤ ចំណុចធំ ដើម្បីផលប្រយោជន៍ជាតិ ។
ទី១ ការបង្កើតឱ្យមានភ្ញៀវទេសចរណ៍មកទស្សនាឱ្យបានច្រើននៅកម្ពុជា ។
ទី២ បង្កើតឱ្យមានការងារធ្វើដល់ប្រជាជនទាំងនៅក្នុងក្រុង និងទីជនបទបានទទួលផលប្រយោជន៍ ។
ទី៣ គឺមានចំណូលចូលរដ្ឋ
និងទី៤ គឺសំខាន់រក្សានូវសន្តិភាពព្រំដែន និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសជិតខាង ។
លោក រស់ ភារុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គលក)បានមានប្រសាសន៍បន្តទៀតថា ការបង្កើតច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មនេះមានរយៈពេល ២០ ឆ្នាំគឺឆ្នាំ១៩៩៦រហូតមកដល់ឆ្នាំ២០០០ទើបដល់ឆ្នាំ២០២២មានច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដែលមានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជាអ្នកប្រតិបត្តិគ្រប់គ្រង មានក្រសួងសេដ្ឋកិច្ចជាប្រធាន គ ល ក និងក្រសួងមហាផ្ទៃ អនុប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។ លោក បានបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២០ បានអនុញ្ញាតឱ្យមានកាស៊ីណូ មានចំនួនដល់ទៅ២៣០អាជ្ញាប័ណ្ណ ច្បា ប់កាស៊ីណូនិងល្បែងចំនួន Online ។ក៏ប៉ុន្តែ
ដល់ឆ្នាំ២០២០ ក្នុងពេលមានជំងឺ Covid-19 រដ្ឋាភិបាលបានបិទល្បែងកាស៊ីណូ និងល្បែង Online ចោលដោយសារមានការជាប់ពាក់ពន្ធ័លាងលុយខ្មៅ។ លុបចោល ២៣០ ច្បាប់ អាជ្ញាប័ណ្ណ ។ ប៉ុន្តែ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបើក ឆ្នាំ២០២២ បានអនុញ្ញាតិតែ៦០អាជ្ញាប័ណ្ណកាស៊ីណូ ប៉ុណ្ណោះ ។ ចំពោះល្បែងអនុញ្ញាតមានតែពីរទេ គឺល្បែងកាស៊ីណូ និងល្បែងផ្សងសំណាង ក្រៅតែពីរ ល្បែងទាំងនេះ គឺជាល្បែងខុសច្បាស់ ហើយ អាជ្ញាធរ រាជធានីខេត្ត-ក្រុង ត្រូវទទួលខុសត្រូវដែរ អាជ្ញាធររបស់ខ្លួនចំពោះមុខច្បាប់ ។ ការដែលមានល្បែងខុសច្បាប់ ក្នុងមូលដ្ឋានវាពិតជាបង្កឱ្យមានអំពើឧក្រិត្យកម្មចោរប្លន់ និងអសន្តិសុខសង្គម ។ ចំពោះល្បែងខុសច្បាប់ កាស៊ីណូ និងល្បែង Online ពិតត្រូវរដ្ឋាភិបាលបិទតាំងពីឆ្នាំ ២០២០ មកម្លេះ ។  នៅមានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

SWIFT គឺជាប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុដ៏ធំជាងគេបំផុតលើពិភពលោក ដែលដើរតួព្រៀបបានជាសរសៃឈាមសម្រាប់ដំណើរការផ្ទេរនិងទទួលប្រាក់នៅលើជុំវិញពិភពលោកត្រូវបានប្រធានសមាគម មួយប្រើគេហទំពរ័ក្នុងប្រតិបត្តិធនាគាររបស់ឧកញ៉ា! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
871 នាក់
ម្សិលមិញ :
664 នាក់
សប្តាហ៍នេះ :
4600 នាក់
ខែនេះ :
22319 នាក់
3 ខែនេះ :
78705 នាក់
សរុប :
744197 នាក់