ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
បែកធ្លាយ មេឈ្មួញ​ឈើ​ ហូ ជីវ៉ៃ សហការជាមួយអ្នកកាសែត ថោង តារាវុធ នគរសន្តិភាព ម៉ៅផ្តាច់ រកស៊ីឈើខេត្តរតនៈគិរី ដំណើរការយ៉ាងរលូន
Wed,22 June 2022 (Time 03:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 707នាក់)


(ខេត្តរតនគីរី)៖រយះ​ការកន្លងទៅថ្មីៗមក​នេះ ក្រោយពី​មាន​បទបញ្ជាពីប្រមុ​ខរាជរដ្ឋាភិបា​លកម្ពុ​ជា និង​ថ្នាក់​ដឹក​នាំលើផ្ទៃប្រទេស ​ក៏ដូចជាថ្នាក់ខេ​ត្ត បានចុះប្រតិបត្តិការបង្ក្រាប​កា​រកាប់បំផ្លា​ញព្រៃឈើ​ យ៉ាងគ​ក្រើក រហូតមានការចា​ប់ឃាត់ខ្លួន​ឧកញ៉ាក៏ល្បីឈ្មោះ​ខាងកាប់បំផ្លាញ និងដឹកជញ្ជូនផល​អនុផ​លព្រៃ​ឈើ បានជាបន្តបន្ទា​ប់យកទៅញាត់គុក ដោយមិន​មានកាយោគយល់ ទោះ​ជាបានជូយ​ផ្នែក​មនុស្សជាច្រើនយ៉ាណា​ក្តី រីឯមេឈ្មួញធំៗមួយចំនួន​ពិសេសបុគ្គលឈ្មោះ ហូ ជីវ៉ៃ នេះតែម្តង​បាន​រត់គេចខ្លួន​បាត់​មួយរយះ ក៏ស្រាប់​តែពេលនេះបុគ្គល ហូ ជីវ៉ៃ បានចេញមុខ​សារ​ជាថ្មី សហការកាងព័ត៌មានដោយ អ្នកកាសែតចាស់វស្សា ថោង តារាវុធ (កាសែត នគរសន្តិភាព) ស៊ីឈ្នួលដោះស្រាយ ទម្លាក់រឿងអ្នកសារព័ត៌មានជាច្រើនអង្គភាព បន្តបន្ទាប់គ្នា។

ការសហការនេះ លោក ហូ ជីវៃ ជាអ្នកបោះមេ ដោយដឹ​កជញ្ជូនផ​ល​អនុផ​លព្រៃ​ឈើ ទៅល​ក់នៅឯក្រៅប្រទេស​យ៉ាងគក្រឹក​គក្រេង​មិនខ្លាច​ញញើត​នឹង​ច្បាប់​ឡើយ ស​ង្ស័យ​មានការត្រូវរ៉ូវគ្នា​ជាមួយ​ជំនាញ​ពាក់​ព័ន្ធហើយ​មើល​ទៅ បា​នជាបុគ្គរូបនេះដឹក​ជញ្ជូនបាន​ដោយរលូនបែ​បនេះ។

​បុគ្គល ហូ ជីវ៉ៃ ត្រូវបានគេដឹងថា ជាមេឈ្មួញ​ជើងចាស់ខាងកាប់បំផ្លាញ និងដឹកផលអនុផល​សកម្ម​ជាងគេ ហើយក្រោយពី​បាន​​សំរាកដឹក​ឈើខុសច្បាប់មួយដង្ហើមចង្រឹត ពេលនេះ​បានស្គាល់​ចិត្ត​ស្គា​ល់​ថ្លើមកាន់តែខ្លាំងជា​មួយលោក ញ៉ែម សំអឿន អភិបាល​ខេត្តរ​តនគិរី ដែលទើបតែតែ​ងតាំងថ្មី ​បើក​ភ្លើង​ខៀវ​ឱ្យបុគ្គលរូបនេះ ដឹកជញ្ជូនឈើ​​ខុសច្បាប់សា​​រជាថ្មី ចេញពី​ស្រុក​អណ្ដូងមាស ស្រុក​វើនសៃ ស្រុក​កោះ​ញែក ចេញទៅប្រ​ទេសវៀត​ណាម តាមច្រកអូរ​យ៉ាដាវ បាន​ដោយរលូនគ្មានមន្ត្រីជំនាញ​​ណាហានក្អកឡើយ។

ប្រភពពីមន្ត្រីអត់លិតសុំមិន​ឲ្យបញ្ចេញឈ្មោះ​បានបង្ហើបប្រាប់ថា មុននិងធ្វើស​កម្មភាព និងដឹកជ​ញ្ជូ​នឈើ​​របស់មេឈ្មួញ ហូ ជីវ៉ៃ បានដោយរ​លូនក៏ព្រោះតែលោកញ៉ែម សំអឿន អភិបាលខេត្តរ​តនគិរី ជាអ្នក​បញ្ជា​ឲ្យត្រួតពិនិត្យ​ទៅលើស្ថាប័នណា ដែលចូលមកមូលដ្ឋានរបស់ខ្លួន ត្រូវ​សួរនាំ​អោយ​បានច្បាស់​លាស់ ទោះ​បីកងកម្លាំងអាវុធហត្ថ ​ថ្នាក់ជា​តិ ថ្នាក់ក្រោម​ជាតិ ត្រូវតែហៅ​មកសួរនាំ ព្រោះ​ថាខ្លះហួសបេ​សកម្ម គឺមិនអោ​យធ្វើសកម្មភាពអ្វីនៅក្នុ​ងមូលដ្ឋានបានឡើយ រីឯអ្នកកាសែ​តជជុះដូ​ចគ្នា​ដែរ នេះសបញ្ជាក់​ឲ្យឃើញថា ជា​ការត្រួ​សត្រាយផ្លូវ ដើម្បី​ឲ្យមេឈ្មួញ​ជើងខ្លាំងហូ ជីវ៉ៃ ដំណើ​ការដោ​យរលូន និងសុវត្ថិភាព ក្នុងការដឹកជញ្ជូន​ឆ្ពោះទៅ​កាន់ប្រទេសវៀតណាមនោះ។

ដោយមើលឃើញពីការដឹកជញ្ជូន​ផលអនុផលព្រៃឈើ​ដូចគេហែកឋិន​ ជាហេតុធ្វើ​​ឲ្យប្រជាពលរដ្ឋ រ​ស់​នៅក្នុង​ខេត្តរតនគិរី និងជន​ជាតិដើមភាគតិច បានសម្តែងការព្រួយបា​ររម្មជាខ្លាំង​ខ្លាចបាត់ប​ង់នូវធនធា​នធម្មជាតិ​ ដែល​មានអត្ថប្រយោជន៍​ជាខ្លាំងសម្រាប់មនុស្ស សត្វ។ដូច្នេះពួកគាត់​សំណូមពរទៅឯកឧត្តម នាយឧត្តមសេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការរ​ងកងយុទ្ធពលខេមរ:ភូមិន្ទ​និង​ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបធនធានធ​ម្មជាតិ ដាក់កម្លាំងជំនាញ​ធ្វើការ​ស៊ើ​ប​អង្កេតទៅលើបុគ្គល ហូ ជីវ៉ៃ ឲ្យបានស៊ីជម្រៅផងទាន!! ជៀសវាងមហាជន​រិះគន់ថា ការបង្ក្រាប និង​ចាប់​មិន​ស្មើភាពគ្នា បក្សពួកនិយម ហើយធ្វើតែមួយឆាវៗនូវពេលមានតែប​ទបញ្ជារបស់​ថ្នាក់ដឹ​ក​នាំនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4279 នាក់
ខែនេះ :
27543 នាក់
3 ខែនេះ :
72901 នាក់
សរុប :
635855 នាក់