ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
«មេល្បែងទឹកភ្លៀងខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ!
Sun,12 June 2022 (Time 01:04 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 340នាក់)


ថ្ងៃចេញផ្សាយៈ 12/06/2022
ចេញផ្សាយៈនៅ ១២មិថុនា ២០២២
ល្បែងទឹកភ្លៀងល្មើសច្បាប់មានទីតាំង១-ចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា,២-នៅចំណុចលើស្តាតអូឡាំពិក,និង៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។ជនានុជនបានឃើញយ៉ាងច្បាស់ក្រឡែត នូវសកម្មភាពកំពុងបើកលេងយ៉ាងគគ្លើនក្បាលដំកង់ នៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិកនិងនៅលើដំបូលhotel- ខុនដូ ពាសពេញក្រុង ខ្វាក់មើលមិនឃើញសោះតែស្មន់ជាមន្ត្រីសម្ងំសុីបុណ្យសម្តេចមួយក្តាប់តូចប៉ុណ្ណោះ។ មន្ត្រីស្មន់នឹងមេបនល្បែងទឹកភ្លៀងល្មើសច្បាប់កំពុងសប្បាយចិត្តដូចមាន់ជិះរទេះ ក្នុងការនាំគ្នាធ្វើមុខក្រាស់ បូញមាត់ បិទភ្នែក បើកដៃ អោយមេល្បែងឈ្មោះសួរហៅ(ភ្នំមាស)ធីហៅ(menu)ធ្វើជាបង្អែកអោយជនទុច្ចរិតយ៉ាងត្រជាក់ពង។
ពលរដ្ឋម្នាក់ក្នុងចំណោម៦នាក់ មានលំនៅក្នុងទីក្រុងភ្នំពេញ ដែលជាជនរងគ្រោះព្រោះមានឪពុក ប្តី បងប្អូន ទៅលេងទឹកភ្លៀងចាញ់រលាយទ្រព្យអស់ បាននិយាយថា«ទាល់តែមានប៉ាវចិនខ្មែរ យកកាំបិតក្បាលខ្លា មកកាត់ក្បាលពួកមន្ត្រីពួនសុីបុណ្យសម្តេចចោលខ្លះ»ដើម្បីគម្រាមមន្ត្រីពុករលួយថោកទាប ដទៃៗទើបអាចបង្ក្រាប មេបនល្បែងទឹកភ្លៀងខុសច្បាប់ដែលកំពុងសាហាយស្មន់និងមន្ត្រីពួនសុីបុណ្យសម្តេចសព្វថ្ងៃបាន។
ឆ្នាំនេះសាហាយស្មន់បើកលេងតាំងថ្ងៃទី១៥មីនា២០២២ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»ដែលជាសមិទ្ធិផលបានមកពីការស៊ុំគ្រលំ បិទភ្នែក បូញមាត់បើកដៃពីមន្ត្រីពួនសុីបុណ្យសម្តេច ដែលបានធ្វើខ្លួនជាសំរាមក្រោមបាតជើងមេល្បែងទឹកភ្លៀងលោកសួរ(ភ្នំមាស)និងលោកធី(menu)។ពាលបាតសង្គមមេល្បែងទឹកភ្លៀងខុសច្បាប់ពេលនេះ អាចវ៉ៃឬកធំ សំដីថ្លោស បោះសំដីគ្រោតគ្រាតដាក់សមត្ថកិច្ចមូលដ្ឋាន ព្រហើនដាក់អ្នកសារព័ត៍មានវិជ្ជាជីវៈពេលចុះយកព័ត៌មានយ៉ាងសង្ហា ពាលបាតសង្គមធ្វើដូចពួកគេជាជនសប្បុរស លែងជាជនពាលទុច្ចរិត បាតសង្គមអីចឹង!។
សរុបមកឥឡូវនេះជនទុច្ចរិតសប្បាយបើកល្បែងសុីសងខុសច្បាប់ពាសពេញក្រុងភ្នំពេញមិនធ្លាប់មាន។អាធី(menu)និងអាសួរ(ភ្នំមាស)មេទឹកភ្លៀងកំពុង ចំកោងខ្លួនដូចគីង្គក់ត្រូវមួយដំបង ព្រោះអាងជាសាហាយស្មន់នឹងមន្ត្រីពួនសុីបុណ្យសម្តេច ដែលមិនបង្ក្រាបហើយបែរជាកាងការពារ អោយលេង យ៉ាងសប្បាយរីកថ្លើមដូចមាន់ជិះរទេះទៅវិញនោះ។
មេល្បែងខុសច្បាប់ហាក់កាច់ចង្កូមខ្លាក្នុងទីក្រុងភ្នំពេញអស់ស្ទើរគ្មានសល់?គេឃើញនិងស្តាប់ឮអាជ្ញាធរបាក់អំនួត ក្រោមពាក្យចំអកឡកឡឺយពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលនិយាយតាមទីសាធារណឥតប្រណីមាត់ថា «លោកឃួងស្រេង ចេះត្រឹមដាក់ផែនការបង្ក្រាបក្នុងអង្គប្រជុំ»និយាយស្តីមានអំនួតអត់ប្រយោជន៍«រស់តែមាត់ត្រគៀកងាប់ស្តូក»ជាដើម។
គួររម្លឹកថា៖មានតែ«អាអ៊ួងស្មងបាក់ហេង ពៅ»ម្នាក់គត់ ចាប់អា(សួរ)មេល្បែងទឹកភ្លៀងដុះស្លែរវ៉ៃខ្នោះញាត់ឡាន យកទៅកោសក្អែលនៅស្នងការដ្ឋាននគរបាលក្រុងម្តងគត់។
ឆ្នាំនេះល្បែងទឹកភ្លៀង គេលេងជាមួយម៉ាសុីន បើអត់ញាត់លុយក្នុងម៉ាសុីនទោះស្តេចក៏ម៉ាសុីនវាមិនអោយលេងដែរ។
រាល់ការលក់ចេញទិញចូល គឺម៉ាសុីនគឹតចំណេញ.ខាតអោយដោយស្វ័យប្រវត្តិទាំងអស់ អ្នកលេងមិនបាច់ភ័យខ្វល់បាត់លុយលេងចាញ់ឬឈ្នះទេ។ដំបូងគេត្រូវយកលុយទៅដាក់តំកល់ក្នុងធនាគារណាមួយសិន រួចយកសែកនោះបញ្ចូលម៉ាសុីនតាម(បច្ចេកទេស)គេហៅថាប្រាក់កក់មុននឹងលេង។អ្នកលេងខ្លះគេដាក់លដាក់លុយ១លានដុល្លារឡើង។ឧកញា៉និងឧត្តមសេនីយ៍ញៀនល្បែងខ្លះដាក់ប្រាក់កក់ជាង៥លានដុល្លារឯណោះព្រោះគេលេងធំ។តាមប៉ាន់ស្មានលុយតំកល់ឬលុយកក់ម៉ាសុីនឆ្នាំនេះ សរុបមមានចំនួនមិនតិចជាង៣០លានដុល្លារនោះទេ។លុយកក់នោះជាម្សៅសំរាប់អាសួរ(ភ្នំមាស) និងអាធីហៅ(menu)ធ្វើម៉្សៅនំអត់ម្សៅ ពួកគេទាំង២អាចដកយកលុយទាំងអស់នោះទៅទិញក្បាលមន្ត្រីស្រេកឃ្លានលុយ អោយកាងការពារ យាមបនល្បែងបនពួកគេបានដូចជាកញ្ជះដាច់ថ្លៃបានតាមចិត្ត ។
ប្រភពនិយាយថាអ្នកដាក់លុយចូលម៉ាសុីនលេងទឹកភ្លៀងមានចិននៅស្រុកចិននិងយួននៅស្រុកយួននិងទេសចរល្បែងចិនយួននិងខ្មែរពីតាមខេត្តនានិងអ្នកមានអ្នកល្ហាមនៅភ្នំពេញដែរ ។មានមនុស្សដល់ទៅរាប់ពាន់នាក់ បានដាក់លុយកក់ចូលម៉ាសុីនសម្រាប់លេង ខ្លះដាក់តិចពី៥០០០$ទៅ១០០០០$តាមធនរកចំណេញ)ធានដែរ។មានខ្លះក៏ដាក់លុយកក់ដើម្បីមានសិទ្ធិរកសុីទិញលក់បន្តហាងឆេងយកចំណេញក្បាលកាក់ពីលើហាងឆេងសេវាម៉ាសុីនទៀតផងដែរ។ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តី លេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏១០លើកដែរ ។ឯម៉ាសុីនចាំកាត់យកសេវារហូត គឹតតាមឯកតាជាកៅស៊ូគឺទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់១២$ លក់វិញ១កៅស៊ូកាត់យក១២ដុល្លារទៀត។មនុស្សលេងរាប់ពាន់នាក់មួយថ្ងៃៗ ម្នាក់ៗអាចទិញ១០ដងហើយលក់ក៏១០លើកដែរ។បើអញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺនដងឯណោះ។ដូច្នេះតើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូក្នុងមួយថ្ងៃៗ?បើភាគតិចបំផុតដែលហាមាត់ឡើងទិញមួយកៅស៊ូហើយភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬ១០០ដុំ=១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះហើមួយកៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$តើអាសួរសុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃ??។ម៉ាសុីនកាត់ទុកអោយក្រុមអាសួរ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់អោយ២៤០$ ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាតលុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយថ្ងៃគឺត្រូវលក់២ដងដែរ ដូច្នេះAសួរ(ភ្នំមាស)និងAធី(menu)អាចសុីបាន១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ អាសរវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ពលរដ្ឋខ្មែរដែលងប់ងុលល្បែងនេះ។ប្រាកដណាស់នេះរឿងនេះកើតឡើងបានក៏ព្រោះតែដោយសារតែមានមន្ត្រីគ្រាប់ល្ពៅពួនសុីបុណ្យសម្តេចមហាលោភលន់ លួចលាក់សហាយស្មន់និងអាចោរមេបនល្បែងទុច្ចរឹត?។តើនឹងមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោកំពុងខិតខំដឹកនាំនេះទៅបើលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់វាល់លានៗដុល្លារ?អោយពលរដ្ឋសង្ឃឹមអី បើមានពាលពាក់ប្រឡៅមន្ត្រី អត់ខ្វល់រឿងសុវត្ថិភាពនិងជីវភាពសង្គម?បើបែបនោះវាមិនខុសនឹងពំនោលថា«ពាលពាក់ប្រឡៅមន្ត្រីពួនសុីបុណ្យសម្តេចរាស្ត្រតូចតាចរងកម្មទឹកភ្នែក»នោះទេ?។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញ និងលោកស ថេត ស្នងការនគរបាលក្រុងភ្នំពេញមិនអាចទាក់ទងពន្យល់ណែនាំអ្វីដែលពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមដែលមិនព្រមបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់កណ្តាលក្រុងភ្នំពេញនេះបានទេ ដោយទូរសព្ទ័របស់លោកទាំង២និងតេឡេក្រាមសុទ្ធតែពុំអាចទទួលហៅចូលឬឆាតចូលជាច្រើនលើកបាននោះទេកាលពីម្សិលមិញ៕សូមរងចំាអានភាគ9បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
397 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4328 នាក់
ខែនេះ :
27592 នាក់
3 ខែនេះ :
72950 នាក់
សរុប :
635904 នាក់