ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ពលរដ្ឋរិះគន់អាជ្ញាធរទីក្រុងភ្នំពេញថាធ្វើមុខក្រាស់មិនព្រមបង្ក្រាបល្បែងទឹកភ្លៀងនៅខាងកើតអូរឬស្សី តើហេតុអ្វីទើបសមត្ថកិច្ចទីក្រុងភ្នំពេញនៅតែមិនបង្ក្រាបល្បែងទឹកភ្លៀងលេងកណ្តាលទីក្រុង ឬត្រូវថ្នាំសណ្តំប្រភេទUSDរបស់មេបនល្បែង?
Wed,01 June 2022 (Time 12:46 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 126នាក់)


ពលរដ្ឋថា ជារឿងចម្លែកណាស់ ក្នុងលោកនេះមានឆ្មារខ្លាចកណ្តុរ ។ពលរដ្ឋក្នុងក្រុងភ្នំពេញនិយាយនេះគឺសំដៅចំៗថា អភិបាលក្រុងភ្នំពេញ និង ស្នងការនគរ
បាលក្រុងភ្នំពេញ គឺលោកឃួង ស្រេងនិងលោក ស ថេត ប្រឹងធ្វើមុខក្រាស់ឃ្មឹក ក្រាញមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងល្មើសច្បាប់នៅនឹងស្តុបអូរឬស្សី កណ្តាលក្រុង ដែលលេងសាហាវជាងកាសុីណូNagaទៅទៀតសោះ។ល្បែងទឹកភ្លៀងនេះ លេងចាញ់ឈ្នះលុយទាំងលានៗដុល្លារក្នុងមួថ្ងៃៗ។
គួរដឹងថា តាំងពីថ្ងៃទី១៥ ខែមីនា ២០២២ដល់ថ្ងៃនេះ ។គេឃើញមេល្បែងឈ្មោះ(សួរ)
បើកលេងទឹកភ្លៀងយ៉ាងចំហរ ឥតញញើតច្បាប់ ឬអត់ខ្លាចអាជ្ញាធរទីក្រុងភ្នំពេញសោះ។ ធ្វើអោយមហាជនមើលឃើញអាជ្ញាធរក្រុង«ពីមុនជាឆ្មារពិឃាតក្លាយទៅជាកណ្តុរក្នងដី»ទៅវិញ។ពួកគាត់ថាឈ្មោះសួរ អាចធ្វើអោយអាជ្ញាធរក្រុងទាំងមូលបាក់អំនួតបាន។ េះជាការលើកឡើងតាមរយៈវោ ហាចំអកឡកឡឺយដ៏គ្រោតគ្រាតចេញពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលស្អប់ខ្ពើមល្បែងសុីសងនិងពីមាត់ក្រុមគ្រួសារដែលរងគ្រោះព្រោះមានសាច់ញាតិចាញ់ល្បែងទឹកភ្លៀងនេះធ្ងន់ធ្ងរ។
ពលរដ្ឋនិយាយពីមាត់មួយទៅមួយថា លោកឃួង ស្រេង បានត្រឹមតែប្រជុំដាក់ផែនការបង្ក្រាបនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាព ។ពេលប្រជុំនិយាយយ៉ាងបែកពពុះមាត់ ក្តៅដល់៣០០អង្សា តែចេញផុតពីសាលប្រជុំ ចុះត្រជាក់ល្ហឹម «រស់តែមាត់ត្រគៀកងាប់ស្តូក»។ គួររម្លឹកថា បនល្បែងប្រើច្បាប់ក្រោមតុនេះ គេដាក់បំពង់ទទឹកឬបំពង់វាស់ទឹកភ្លៀង នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវមុនីរ៉េត។
ប្រភពអោយដឹងថា លោកសួរបើកលេងទឹកភ្លៀងជាង៣០ឆ្នាំនៅកន្លែងដដែលនេះ ហើយមានតែសម័យ«ល្បងអ៊ួងស្មងបាក់ ហេង ពៅ»ទេ ដែលបានចាប់ ឈ្មោះ(សួរ)វ៉ៃខ្នោះញាត់ចូលឡានយកទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានម្តងធ្វើអោយឈ្មោះសួរ រាកនោមដាក់ខោក្នុងឡានប៉ូលីស និង បាក់អំនួត ខ្មាស់គេស្ទើរលែងមកជាន់ដីស្រុកខ្មែរ។
នៅទីសាធារណៈតាមតូបកាហ្វេព្រឹកៗវិញ មានពាក្យចចាមរាមថា«លោកចៅហ្វាយ
ក្រុង និងលោកស្នងការក្រុង ព្រមទាំងអាជ្ញាធរមានសមត្ថ
កិច្ចមានអំណាចខ្លាំងៗឯទៀតប្រចាំទីក្រុងនេះ ត្រូវមេល្បែងទឹកភ្លៀងទិញទឹកចិត្ត ដាក់ថ្នាំសណ្តំប្រភេទUSDដេកលក់អស់ហើយ ទើបល្បែងទឹកភ្លៀងល្មើសច្បាប់របស់លោក«សួរ»
លេងបានយ៉ាងភ្លូកទឹកភ្លូកដី តាំងពីថ្ងៃ១៥ មីនា២០២២មក ហើយសូម្បីតែនៅបាត់ដំបងឆ្នាំនេះអាជ្ញាធរខេត្តនោះបិទជិតឈឹង ក៏អាចរត់មកជ្រកលេងនៅអូរឬស្សីក្រុងភ្នំពេញបានដែរ ។
គួរបញ្ចាក់ថាឆ្នាំនេះ(នៅខេត្តបាត់ដំបង លោកសុខ លូចៅហ្វាយខេត្តបាត់ដំបង និងលោកស្នងការ សាត គឹមសាន្ត ព្រមទាំងព្រះរាជអាជ្ញារខេត្ត
នេះ ពួកគាត់ហាក់ស្អប់ខ្ពើមអ្នកលេងល្បែងទឹកភ្លៀងនោះណាស់ បានបិទជិតឈឹង សូម្បីតែទូជញ្ជីងសម្រាប់ទួទាត់លុយទឹកភ្លៀងក៏ព្រះរាជ្ញាខេត្តបាត់ដំបងកោះហៅទៅដុះក្អែលគ្មានសល់មួយក្បាលឡើយ។ ចម្លែកតែព្រះរាជ
អាជ្ញាសាលាដំបូងរាជធានីភ្នំពេញនិងអាជ្ញាធរក្រុងភ្នំពេញ អត់ឃើញកោះហៅមេល្បែងទឹកភ្លៀងនិង អាជ្ញាធរពាក់ព័ន្ធមកដុះក្អែលម្នាក់សោះ សង្ស័យតែត្រូវថ្នាំUSDឬគ្រប់ទឹកខ្ទេចគ្របគ្នាគ្មានសល់ទេដឹង?។
លោកឈួន ពិដោរ ជាអ្នកលេងទឹកភ្លៀងមួរូបដែរមានលំនៅក្បែរផ្សារអូរឬស្សី បានអោយដឹងថា(លោកសួរ)ជាមេល្បែងទឹកភ្លៀងអត់ច្បាប់៣០ឆ្នាំហើយ។ឆ្នាំនេះលឺថា ចាយអស់ដល់ទៅខ្ទង់លានដុល្លាឯណោះ
ទិញច្បាប់ក្រោមតុ ដែលអាចលេងពេញមួយរដូវ២០២២
នេះគ្មាននរណាចាប់។លោកពិដោរបន្តថា៖មេល្បែងទឹក
ភ្លៀងបើកលេងដោយប្រើម៉ាសុីន កត់ត្រា រាល់ការចាក់ភ្នាល់ទិញចូលនិងការលក់ចេញដោយស្វ័យប្រវត្តិរបៀបដូចហ្គេមក្នុងកាសុីណូទាំងស្រុង។របៀបលេងគឺ អ្នកលេងត្រូវតែយកលុយតំកល់ទៅដាក់ក្នុងធនាគារជាមុន។អ្នកលេងធំៗគេដាក់លុយតំកល់ចូលធនាគារចាប់ពី១លានដុល្លារឡើង ឮថា មានឧញ៉ានិងលោកផ្កាយៗខ្លះ ម្នាក់ៗបានដាក់លុយតំកល់នៅធនាគារដល់ជាង៥លានដុល្លារឡើងឯណោះយកមកបញ្ចូលម៉ាសុីន ព្រោះគេលេងធំ។បន្ទាប់ពីតំកល់លុយក្នុងធនាគាររួច គេយកBank ការ៉ងទី ឬLCឬសេក ទៅអោយមេបញ្ចូលក្នុងគណនីម៉ាសុីនហ្គេម ដែលមេទឹកភ្លៀងរៀបចំអោយ លុះលុយចូលរួច គឺok គេអាចលេងហើយ។ប៉ុន្តែអាចលេងត្រឹមទឹកលុយខ្លួនដែលមានក្នុងម៉ាសុីនប៉ុណ្ណោះ បើទិញ,លក់ចុះឡើង ម៉ាសុីនសុីអស់ទូទាត់ស្មើសូន្យ ម៉ាសុីនបញ្ឈប់លែងអោយលេងដោយស្វ័យប្រវត្តិ។បើឈ្នះម៉ាសុីនក៏បូកថែមអោយវិញដោយស្វ័យប្រវត្តិដែរ។លើកលែងលែងរាយរងក្រៅម៉ាសុីនគេប្រើអាយកូមឬទូរសព្ទនោះគឺក៏អ្នកដាក់លុយចូលម៉ាសុីចែកអោយលេងដើម្បីយក
ចំណេញក្បាលកាក់ដែរ។
លោកពិដោរបន្តថា រឿងមេទឹកភ្លៀងអារកហុតឈាមពួកឧញ៉ាៗនិងពួកផ្កាយៗបែបណាទើបបានចំណេញមួយខែៗរាប់លានដុល្លារ រឿងនេះលោកនឹងរៀបរាប់បន្តថ្ងៃក្រោយទៀត គឺថា តើគេទិញបែបណា?គេលក់បែបណា?ក្នុងមួយថ្ងៃមួយយប់ មាន

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4230 នាក់
ខែនេះ :
27494 នាក់
3 ខែនេះ :
72852 នាក់
សរុប :
635806 នាក់