ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ក្រុមហ៊ុន ដោន បានរងការរិះគន់ខ្លាំងៗថា ស្ទើតែរៀងរាល់យប់មានរថយន្តម៉ាកវេអងបានធ្វើសកម្មភាពដឹកឈើ យ៉ាងគគ្រឹកគគ្រេងចំណែកសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប
Wed,01 June 2022 (Time 12:21 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 148នាក់)


ខេត្តព្រះវិហារ៖ យោងតាមប្រភពអ្នកសារព័ត៌មាននៅក្នុងស្រុកបានដឹងថាក្រុមហ៊ុន ដោន សង្ស័យប្រមូលទិញ ឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឲ្យជាឈើស្របច្បាប់ ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកឡើងដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត មួយចំនួន។

ជាក់ស្ដែងនៅវេលាម៉ោង៨ យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន២គ្រឿងដឹកឈើ ចេញពីក្រុមហ៊ុន ដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ បណ្ដាអង្គភាពព័ត៌មានយើងបានរាយការណ៍ជូន តែដោយលោកឆ្លើយថាជាប់រវល់ ក្រោយមកបិទទូរសព្ទតេលេងចូល។

សូមបញ្ជាក់ថា ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្ត
ព្រះវិហារ។

ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ។

ជុំវិញករណីនេះ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងប្រាប់បណ្ដាអ្នកសារព័ត៌មានថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់
លោក។

ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូរសព្ទ័ខលមិនចូល។
ចំពោះការលើកឡើងបែបនេះសារព័ត៌មាន
សមាគមសហព័ន្ធអ្នកសារព័ត៌មាន អង្កេតការពិត នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយមិនមានលេខទាក់ទង។

ប្រជាពលរដ្ឋទទួលស្នើសុំ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គូចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យក្នុងក្រុមហ៊ុន ដោន ដើម្បីឲ្យអស់ចម្ងល់មហាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
385 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4316 នាក់
ខែនេះ :
27580 នាក់
3 ខែនេះ :
72938 នាក់
សរុប :
635892 នាក់