ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី?
Fri,18 February 2022 (Time 04:29 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 156នាក់)


0966289168 17/02/2022ប្រភពពីពលរដ្ឋ មានទីលំនៅជិតសាលាស្រុករវៀង ខេត្តព្រះវិហ៊ារ  និយាយដោយសុំលាក់ឈ្មោះអោយដឹងថា៖ពួកឧក្រឹដ្ឋជនបំផ្លាញព្រៃឈើ កំពុង បញ្ឆេះឆ្នួនឧក្រឹដ្ឋកម្មព្រៃឈើដ៏សែនវិនាសកម្មឡើងវិញហើយ។ពួកគេនាំគ្នាធ្វើសកម្មភាពឧក្រឹដ្ឋកម្មព្រៃឈើ  ដោយយកយីហោ ក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ចមួយឈ្មោះ  PNT CO.LTD មានម្ចាស់ឈ្មោះ(មាស រឹទ្ធី)មកប្រើជាឡប់ឡែ។ក្រុមហ៊ុនចោរបំផ្លាញជាតិមួយនេះកំពុងធ្វើសកម្មភាពសស្រាក់សស្រាំយ៉ាងមហាលោតផ្លោះមហាអស្ចារ្យនៅក្នុងទឹកដីស្រុករវៀង ខេត្តព្រះវិហ៊ារ។ប្រភពដដែលបន្តថា៖ចាប់ដើមខែមករា ឆ្នាំ២០២២មក ក្រុមឧក្រឹដ្ឋជនព្រៃឈើ បានកាច់ជើងត្រុំ ប្រមុំជើងអក ធ្វើសកម្មភាពបំផ្លាញឈើខ្មែរក្នុងរូបភាពការពារគ្នាជាប្រពន្ធ័ ទី១-បានយកសំបកឈ្មោះក្រុមហ៊ុនព្រៃសម្បទានPNTCO.LTD សល់តែដី ឈើទទេស្អាត មកប្រើដើម្បីបិទបាំងពាំង  ធ្វើសកម្មភាពឧក្រឹដ្ឋកម្មបំផ្លាញឈើផ្ទាល់ ដើម្បីបន្តរកសុីឈើតទៅទៀត សម្រេចបំណងរបស់ម្ចាស់ក្រុមហ៊ុនចោរបំផ្លាញព្រៃឈើខ្មែរ។មេក្រុមហ៊ុនចោរPNT.CO LTDដាក់ផែនការកាប់ និងប្រមូលទិញឈើ គគ្រឹកគគ្រេង យកចេញពីចំណុចស្នូលក្នុងដែនសត្វព្រែព្រៃឡង់ ។ ទី២-ពួកគេប្រើប្រាស់សេនារិយោបិទព័ត៊មាន ខ្ទប់ភ្នែកអ្នកមានអំណាចមានសមត្ថកិច្ចតាំងពីក្រោមដល់កំពូលៗ ដោយប្រើមន្ត្រីគ្រាប់ល្ពៅស្ងោខ្លះ  ដែលនិយមលាភ សំអាងតំណែងនិងតួនាទី អំណាចដែលពលរដ្ឋប្រគល់អោយតាមរយៈបក្សនិងរាជរដ្ឋាភិបាលអោយការពារសម្បត្តិជាតិនិងពលរដ្ឋ អោយធ្វើជាកញ្ជះការពារទង្វើចោរទៅវិញ  អោយពួនរួមប្រយោជន៍ជាមួយឈ្មួញជាឧក្រឹដ្ឋជនព្រៃឈើ ហើយនាំគ្នាប្រើឥរិយាបថធ្វើមិនឃើញ  បាំងដៃមើល ពួនកាងការពារពីក្រោយឧក្រឹដ្ឋជនព្រៃឈើដោយសម្ងាត់ បិទបាំងបទឧក្រឹដ្ឋកម្មឈើ ពីភ្នែកពលរដ្ឋខ្មែរ ពីភ្នែកថ្នាក់ដឹកនាំកំពូលៗនិងពិភពលោកទៅវិញ។ហើយសូម្បីអ្នកកាសែតក្នុងស្រុកមួយចំនួនក៏បង្ខំចិត្តលក់ក្បាលអោយក្រុមជាសេនារិយោបំផ្លាញជាតិដោយតម្លៃថោកជាងលាមកទៀតផង។
ប្រភពដោយឡែកពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយវិញអោយដឹងថា៖ បច្ចុប្បន្នក្រុមហ៊ុន PNT CO.LTDដែលគ្រប់គ្រងដោយលោក មាស រិទ្ធី កំពុងប្រើគ្រប់វិធីកាប់ឈើពីក្នុងតំបន់ស្នូលព្រៃឡង់យ៉ាងគគ្លើនស្រេចតែក្បាលចិត្ត រួចដឹកចូលក្រុមហ៊ុនខ្លួនបន្លំជាឈើស្របច្បាប់។ក្រុមហ៊ុនPNTនេះបានប្រើប្រាស់មនុស្សរបស់ខ្លួន អោយកាន់ម៉ាសុីនត្រង់សឺន័រចូលកាត់ឈើជ្រៀកឈើពីក្នុងព្រៃឡង់ផ្ទាល់និងខ្ចីដៃពលរដ្ឋក្រីក្រខ្វះខាតអោយកាន់ម៉ាសុីនត្រង់សឺន័រចូលទៅកាត់ឈើហើយច្រៀកឈើពីក្នុង(តំបន់ស្នូលព្រៃឡង់)និងបំផុសអោយចូលកាប់អារជ្រៀកឈើដោយមធ្យោបាយខ្លួនឯង រួចយកមកលក់អោយក្រុមហ៊ុនផ្ទាល់ ឬលក់អោយខ្លួននៅក្នុងព្រៃ ទើបក្រុមហ៊ុនដឹកចេញពីព្រៃចូលទីតាំងក្រុមហ៊ុនដោយខ្លួនឯង។ប្រភពបញ្ជាក់ថា ចំណុចរងវិនាសកម្មខ្លាំងគឺនៅចំណុច បឹងរាំង ជ្រាប់ ស្រែតាងន់ ព្រៃស្រឡៅ ភ្នំចោញ ភូមិចាស់ ប្រាសាទថ្គោល អូរអណ្តែកនិង ក្បាលដំរី ។ ដោយឡែកក្រុមហ៊ុនPNTបាន ប្រើរថយន្តរ៉េវខ្នាតGMGជាច្រើនគ្រឿង និងប្រើប្រាស់គោយន្ត កន្ត្រៃរាប់សិបគ្រឿង ដើម្បីស្ទូចឈើហ៊ុបមូលដឹកចេញពីព្រៃឡង់ រាល់ថ្ងៃ ដឹកចូលមកក្នុងក្រុមហ៊ុនយ៉ាងងងើល ។
ប្រជាសហគមន៍ការពារព្រៃឡង់មួយរូបនិយាយថា ក្រុមហ៊ុនចោរលួចចូលកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ គគ្រឹកគគ្រេង រញ្ជួយធរណីប៉ុណ្ណឹងទៅហើយបែរជា លោកចៅហ្វាយខេត្តព្រះវិហារ ប្រធានមន្ទីរកសិកម្មខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សម្ងំអោយឈឹងដូចកំពុងដេកលក់ ឬដូចជាមនុស្សស្លាប់ស្ទើរហើមប៉ោងអញ្ចឹង? ។គេមើលឃើញឥរិយាបទលោកចៅហ្វាយខេត្ត និងជំនាញក្នុងខេត្ត មិនខុសពីឆ្មារកំសាកខ្លាចកណ្តុរក្នុងរឿងជីវចលឆ្មារកណ្តុរអញ្ចឹង ពលរដ្ឋលើកឡើងថា មេក្រុមហ៊ុនចោរ ប្រើសេនារិយោជះដុល្លារវ៉ៃផ្តួលគោលជំហ៊រមន្ត្រូីអស់ទៅ តើមែនទេ?។
តើលោកនាយឧត្តមសេនីយ៍សៅសុខា ប្រធានគណកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើទូទាំងប្រទេស បានជ្រាបអំពីសកម្មភាពក្រុមហ៊ុន PNT CO.LTD ដែលពលរដ្ឋនៅក្នុងស្រុករវៀង ស្រែកថាជាក្រុមហ៊ុនចោរលួចកាប់ឈើអនាធិបេតយ្យពីក្នុងតំបន់ស្នូលព្រៃឡង់នោះហើយឬនៅ?តើគួរតែមានវិធានការណ៍ទប់ស្កាត់ ឬគួរសម្ងំកូនឈឹង! អាវ៉ាកូនឈឹងតទៅ?៕