ខេត្តរតនគិរី ÷ លោក សៅ សុខា មេPMផ្ទៃប្រទេសទុកឲ្យពួកមេឈ្មួញជើងខ្លាំង ហ៊ូវ ជីវ៉ៃ កំពង់ចាប់ផ្ដើមរត់ពន្ធ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ឆ្លងដែនចេញទៅស្រុកយួនយ៉ាងរលូន លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោកពូ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការបង្រ្កាប! 0966635168/ 012841377
មានសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកអូរយ៉ាដាវ បានឲ្យដឹងថា កាលពីយប់នាថ្ងៃទី១-២-៣-៤-៥ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ពួកមេឈ្មួញឈ្មោះ មករា និងឈ្មោះ ហ៊ូវ ជីវ៉ៃ ចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចំនួន៦រថយន្តសាំយ៉ុង ហើយនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន៦រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀត លោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ មករា និងហ៊ូវ ជីវ៉ៃ បានបន្តសកម្មភាព ដឹកជញ្ជូនឈើ ទៅស្រុកយួន យ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំខ្លាំង។ រីឯលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី និងលោកពូ យិន ចំណាន ស្នងការនគរ បាលខេត្តរតនគិរីវិញ បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនហ៊ានក្អក ធ្វើ ពុធជាមិនដឹងមិនឮអ្វីទាំងអស់ ។
តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលួចបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២ នេះ លោកវរ:សេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញឈ្មោះ មករា និងមេឈ្មួញ ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនឈើប្រណីតៗ ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ។ ចំណែកលោក វរ:សេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍ នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ជុំវិញនឹងបញ្ហាខាងលើនេះ មហាជនសូមអំពាវនាវ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រួមឃុបឃិតគ្នាបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា និងហ៊ូវ ជីវ៉ៃ ព្រមទាំងបក្ខពួក ដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀត តាមប្រភពខ្លះ បានឲ្យដឹងថា លោក ខឹម ចិត្រា និងលោក កែវ តាយ អាងតែមានខ្នងបង្អែក ដ៏រឹងមាំ នៅក្នុងអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ ឲ្យឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួន គ្មានញញើតច្បាប់បែបនេះ ។ ពុំគួរណា៎ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មើលរំលងនោះទេ សូមទានជ្រាប ៕