លោក មុឹង ដាវិនមេគយស្ពានដែកត្រពាំងផ្លុងថ្មី ដើរតាមគន្លងចាស់របស់លោកអួន សុវណ្ណារ៉ា?ក្រោមការរាបចំដោយលោក វ៉ូ វាណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលគយ! ថ្ងៃចេញផ្សាយៈ November 18/2022
មន្ត្រីគយសាខាគយខេត្តត្បូងឃ្មុំមួយរូបបង្ហើបថា៖លោកមុឹង ដាវិន ដែលទើបមកកាន់ដំណែងប្រធានគយស្ពានដែក ត្រពាំងផ្លុងគ្មានអីចម្លែកទេអ្វីដើរតាមគន្លងអ្នកចាស់តាដែលនឹង របៀបពុករលួយមុនៗយ៉ាងម៉េចមិនត្រឹមតែរបៀបដដែលទេ ពុករលួយលើសមុនដោយសារតូយកកៅអីអស់ច្រើនជាងអ្នកមុន?។
ប្រភពដដែលថា៖ចម្រៀងបទ«ដោះដូរមេគយចាស់ដាក់មេគយថ្មី»ជាចម្រៀងពិរោះរណ្តំចិត្ត សម្រាប់មុខរបរគយទៅហើយ។គេអាចទិញប៉ុស្តិ៍មេគយជាកម្មសិទ្ធិផ្តាច់មុខបានតាមហាងឆេង។រឿងពុករលួយស្រង់ដើមបានល្អ លឿនទើបសំខាន់ បើថាដោះដូរគ្នារីកចម្រើនប្លែកទើបវាចម្លែក?អ្វីៗគឺមួយដំបរនិងបួនមេគយក្រោយដូចមេគយមុនៗ។
មន្ត្រីគយដដែលបន្តថា៖កុំឆ្ងល់ច្រើន!គ្រាន់តែជាបុគ្គលទៅ មកដើម្បីស្រង់ដើមនិងចំណេញមហាសាលវិញប៉ុណ្ណោះ។សម្លមួយឆ្នាំង លើជើងក្រាន្តដដែល ស្លរថ្មីឈប់បង់អម្ពិលឬពោន ដូរមកបង់ម្ជូរក្រូចម្តងវានឹងជូជាងបង់ម្ជូរពោននឹងអម្ពិលហើយ។តែវាជាសម្លរម្ជូរជួរដូចតែគ្នា លោកមុឹង ដាវិន មកថ្មីមកអង្គុយពុករលួយដូចតែគ្នា?។ឯអ្នករកសុីដឹកជញ្ជូនទំនិញនាំចេញនាំចូលតាមច្រកស្ពានដែកត្រពាំងផ្លុង នៅពេលមេគយធំដក លោកអួន សុវណ្ណារ៉ាចេញ មានឈប់រកសុីកាន់ទុក្ខស្រណោះខ្មោចម៉ែពួកគេឯណា?ថ្ងៃរះមិនចាំមាន់វារងៀវឯណា?
ប្រភពបន្តថា៖សកម្មភាពពុករលួយមេគយថ្មី លោកមុឹង ដាវិន ដែលមានប្រភពចេញពីតួរនាទីគយកញ្ច្រិកកញ្ច្រក់នៅព្រែកលៀប នៅពេលគាត់បានក្លាយជាមេគយច្រកត្រពាំងផ្លុងដែលមានចំណូលមហាសាល មានឥរិយាបទហាក់ពុករលួយ ដូចជាគោចាស់ប្រទះស្មៅខ្ចីអញ្ចឹង?
ប្រភពបន្ថែមថា៖គេដោះដូរតែមេច្រកទេ។ឯមន្ត្ត្រីគយជំនាញណានៅជំនាញនោះដដែលទេតើ។មានមេគយថ្មី កូនគយចាស់ដដែល ពុករលួយមិនកើតមែន?អត់ទេបាទប្រពៃណីចាស់ពុករលួយដាច់បង្ហៀរនៅដដែលដូរតែមនុស្សប៉ុណ្ណោះ!។
ប្រភពបន្ថែមថា៖ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ទំនិញខុសច្បាប់ លួចបញ្ចេញដោយបិទបាំងនិងលួចបិទបាំងអោយនាំចូលតាមច្រកស្ពានដែកត្រពាំងផ្លុងប្រព្រឹត្តទៅបានយ៉ាងរលូនដូចមុន។ច្រកស្ពានដែកត្រពាំងផ្លុងជាឋានសួគ៌នៃច្រកនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទនិងទំនិញដែលរដ្ឋហាមឃាត់ អោយតែចរចារលុយនឹងមេគយមុឹង ដាវិនត្រូវគ្នា។មុឹង ដាវិន ក្រាលកន្ទេលធំបន្លំដេកជាមួយឈ្មួញទុច្ចរិតភ្លែត តើរឿងអីត្រូវខ្លាចនរណា?រឿងអីខ្លាចបាត់ចំណូលពន្ធ ទោះមានរឿងក៏គ្មានអំណាចទេវតាណាចាត់ការបានឡើយ កាំបិតសផ្លាវ លឹង្គដល់ភ្លៅ លុយបុកចូលកុងមេៗទៅហើយ។
ប្រភពបន្តថា៖ច្រកស្ពានដែកត្រពាំងផ្លុងកំពុងកាន់កាប់ដោយលោកមុឹង ដាវិនមានក្រុមឈ្មួញដឹកទំនិញគេចពន្ធច្រើនក្រុមដែរ។-ប្រភេទទី១ក្រុមឧកញ៉ាពាក់ផ្កាយ រកសុីធំៗមាឡានដឹកទាំងខ្សែៗ ការនាំចូលរបស់ពួកគេមិនបាច់មានប្រកាសប្រតិវេទន៍គយខ្មោចយក៍អីទេ មិនបាច់ចាំបញ្ចេញឃ្លាំង ឡានអាចចូលទៅលើកដាក់ពីដីយួន ហើយចេញប្រុចបានតែម្តង ពេលខ្លះគេគឹតពន្ធរាប់ក្បាលឡានចាំទូរទាត់នៅភ្នំពេញគឺកត់អោយតែដឹងចំនួនក្បាលឡានសម្រាប់បង់ខែជួបគ្នានៅភ្នំពេញ។កត់រួចចេញបានភ្លាម មិនបាច់ឆែកត្រួតមើលត្រឹមត្រូវតាមinvoce&parking list នោះទេ។-ក្រុមទី២ជាក្រុមដឹកទំនិញអត់ពន្ធលោតឆត្រ័ បង់មិនគ្រប់និងដឹកតែទំនិញក្លែងភេទ។ជាទូទៅពួកនេះមានការគប់គឹតរកសុីលាក់ការណ៍ខ្ពស់មិនអាចដឹងថាពួកគេនោះគេដឹកអ្វី?តើជាម៉្សៅTNT?តើជាឧបករណ៍សម្រាប់បំរើភេរវកម្មឬ?តើដឹកផលិតផលបំណែកអ្វី?អាចនាំអោយគ្រោះធំដល់សង្គមជាតិ? គេពិតជាមិនអាចដឹងអ្វីនោះទេ? ក្រុមនេះគឺជាក្រុមអាចបង្កគ្រោះថ្នាក់មួយ។តែដោយសារមានការគប់គឹតផលប្រយោជន៍បុគ្គលនិងក្រុមឈ្មួញមិនអាចដឹងប្រាកដងាយឡើយ ទាល់តែផ្ទុះភីងដោយដង្កូវក្នុងសាច់ទើបដឹង។ពួកប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញចូលតែពេលយប់ មានដូចជាទួរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់ឬទំនិញពិសេស…។
ប្រភពបន្តថា ការគ្រប់គ្រងដឹកនាំប្រមូលពន្ធគយនៅច្រកទ្វាអន្តរជាតិ សកពានដែកត្រពាំងផ្លុង ដោយលោក មុឹង ដាវិន ពេលនេះចាប់ផ្តើមមានអ្នករកសុីខ្លះស្រែកបណ្តើរៗហើយ(សុំទុកមួយកន្តុបសិន)។ឯអំពីការិយាធិបតេយ្យរបស់មន្ត្រីគយនៅត្រពាំងផ្លុង លើរាល់ការបំពេញបែបបទប្រតិវេទន៍គយក្នុងការយកទំនិញចេញនិងនាំចូល ពាក់ព្ធនឹងអំពើពុករលួយសុីតាមជំនាញ Ex ខាងរដ្ឋបាលគយយកផ្សេង ខាងបញ្ចេញឃ្លាំងយកផ្សឹង…….រហូតដល់មេរង និងមេធំ និះពិតជាគ្រប់ទឹកគាប់ប្រសើរជាងមុន(មានពិស្តារលេខបន្ទាប់)។
ពលរដ្ឋម្នាក់បច្ចុប្បន្នកំពុងរស់ឃុំត្រពាំងផ្លុងនិយាយថា៖ មន្ត្រីគយមានលុយទិញប៉ុស្តិ៍ គេរកសុីស្រួលណាស់ គេគ្មានញញើតធ្វើរឿងពុករលួយមានទោសស្អីទេ!។ កាលលោកអូនសុវណ្ណារ៉ា គាត់នៅក៏អីចឹង តែដល់មកលោកមុឹង ដាវិនម្តងវិញ ហាក់កៀបឈ្មួញខ្លាំងជាងមុនបន្តិច ល្បីថាអោយបង់ច្រើនៗជាងមុនណាស់។
លោកមុឹង ដាវិនមេគយត្រពាំងផ្លុងថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយពន្យល់ចំពោះលើការលើកឡើង ដោយមន្ត្រីគយខាងលើនេះបានទេ។ដោយសារទូរសព្ទ័លោកមុឹង ដាវិនទិញមកទុកមើលឬមានការរើសអើងនោះទេទើបមិនអាចទាក់ទងបានចំនួន៣លើកកាលពីម្សិលមិញ។ទោះយ៉ាងណា យើងនៅតែរង់ចាំការបកស្រាយបំភ្លឺគ្រប់វេលា៕នៅមានត