ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
រុមហ៊ុនភីអិនធី (PNTCo.,Ltd)របស់ឈ្មួញ ឡេង ប្ញទ្ធី បំពានកាប់ឈើក្នុងតំបន់ព្រៃឡង់ ស្រុករវៀងទាំងយប់ទាំងថ្ងៃជិតរលាយហិនហោចអស់ហើយសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ ម៉ែនទេ លោករដ្ឋមន្រ្តី ឌិត ឌីណា?!? 23/11/2022
Sun,27 November 2022 (Time 04:59 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 378នាក់)


ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ពឹង ទ្រីដា​ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ​ បានសម្ងំរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមហ៊ុនភីអិនធី នេះបំពានកាប់ឈើនៅក្នុងតំបន់ស្នួល នៃព្រៃឡង់យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់នូវសកម្មភាពរបស់ក្រុមហ៊ុនភីអិនធី កុំឲ្យបំផ្លាញព្រៃយ៉ាងមហន្តរាយតទៅទៀត។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ​ បានឲ្យដឹងថា​ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២២រហូតមកក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុនភីអិនធី នេះបានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។មានតភាគ

ព័ត៌មានគួរចាប់អារម្មណ៍

SWIFT គឺជាប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុដ៏ធំជាងគេបំផុតលើពិភពលោក ដែលដើរតួព្រៀបបានជាសរសៃឈាមសម្រាប់ដំណើរការផ្ទេរនិងទទួលប្រាក់នៅលើជុំវិញពិភពលោកត្រូវបានប្រធានសមាគម មួយប្រើគេហទំពរ័ក្នុងប្រតិបត្តិធនាគាររបស់ឧកញ៉ា! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
664 នាក់
សប្តាហ៍នេះ :
4662 នាក់
ខែនេះ :
22381 នាក់
3 ខែនេះ :
78767 នាក់
សរុប :
744259 នាក់