ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022
Sun,27 November 2022 (Time 10:53 AM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 70នាក់)


កំពង់ឆ្នាំង:   យោងតាមប្រភពប្រជាពលរដ្ឋបានលួចបង្ហើបបន្តថាឈ្មួញដុះស្លែរធំៗដែលកំពុងគៀងកបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូមានចំនួន៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១/លោក ហុង
 ២/លោក ប៉ោង 
៣/ចែ លាភ 
៤/ ចែ ញ៉ាញ់ 
៥/ ចែហុីង ឈ្មួញទាំងនេះបក្សពួកចំនួនកំពុងតែសប្បាយនឹងកើបលុយខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថាលៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញទាំងលើនេះបានកៀងកបក្សពួកឲ្យរកលៀសមកឲ្យលក់ខ្លួនដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងប្រទេស ។ ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ ស្កាត់បែបណានៅឡើយទេដោយការដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមនាក់ហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ។ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ ។
ប្រជាពលរដ្ឋបានលើកឡើងថា: បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ ។
ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ។
សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។
មហាជនមួយចំនួនដទៃទៀតរង់ចាំមើលថា: តើអាជ្ញាធរក៏ដូចជាមន្ត្រីមានជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងការបង្ក្រាបនៃបទល្មើសធនធានធម្មជាតិខាងលើនេះបានដោយរបៀបណាផងដែរ?
ទោះបីជាយ៉ាងណាក្តីអង្គភាព សារព័ត៏មាននឹងរងចាំការបកស្រាយគ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានគួរចាប់អារម្មណ៍

SWIFT គឺជាប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុដ៏ធំជាងគេបំផុតលើពិភពលោក ដែលដើរតួព្រៀបបានជាសរសៃឈាមសម្រាប់ដំណើរការផ្ទេរនិងទទួលប្រាក់នៅលើជុំវិញពិភពលោកត្រូវបានប្រធានសមាគម មួយប្រើគេហទំពរ័ក្នុងប្រតិបត្តិធនាគាររបស់ឧកញ៉ា! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
811 នាក់
ម្សិលមិញ :
664 នាក់
សប្តាហ៍នេះ :
4540 នាក់
ខែនេះ :
22259 នាក់
3 ខែនេះ :
78645 នាក់
សរុប :
744137 នាក់