ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
លោក គុុណ ញឹម អគ្គនាយកគយ បើក ការស្រាវជ្រាវ ភាពមិនប្រក្រតី របស់លោក សំ កុសល ប្រធាន គយ ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី 13/11/2021
Tue,16 November 2021 (Time 01:00 PM)
ដោយ ៖ fcjot (ចំនួនអ្នកអាន: 1387នាក់)


រភពពី មន្ត្រី គយ នៅ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន ឲ្យ ដឹងថា លោក គុណ ញឹម អគ្គនាយក គយ បានសម្រេច ឲ្យ បើក ការ ស្រាវ ជ្រាវ ករណី ប្រធាន សាខាគយ ខេត្តកោះកុង លោក សំ កុសល ដែល ឃុបឃិត ជា មួយក្រុម មេ ឈ្មួញ ធំៗ ប្រព្រឹត្ត អំពើពុករលួយ ក្នុង ការនាំ ទំនិញ ដែល ក្រុម ឈ្មួញ ទាំងនោះ នាំចូល តាម គ្រប់ច្រក កំពង់ផែ ជាច្រើន កន្លែង និង ច្រក ផ្លូវគោក ក្នុង ខេត្តកោះកុង ហើយ បង់ពន្ធ ត្រឹមតែ ៣៥ ទៅ ៤០% ប៉ុណ្ណោះ ដែល ករណីនេះ ជា កំហុស ធ្ងន់ធ្ងរ បំផុត ។
ប្រភព ដដែល បាន បញ្ជាក់ថា ការដែល អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បើក ការស្រាវជ្រាវ ន នោះ ធ្វើការ គឺ បន្ទាប់ពី មាន សារព័ត៌មាន ជាច្រើន បាន ចុះផ្សាយ រឿងអាស្រូវ របស់លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង ដែល នាំ ឲ្យ ប៉ះពាល់ ដល់ ស្ថាប ន័ មួយ នេះ ។
លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន បញ្ជាក់ ប្រាប់ អ្នក សារពត៌មាន ថា “ លោក នឹង បើក ការស្រាវជ្រាវ ករណីនេះ ” ។
យ៉ាងណាក៏ដោយ លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង មិនអាច ទាក់ទង សុំ ការអត្ថាធិប្បាយ បានទេ កាលពី ម្សិលមិញ ដោយ ទូរ សព្ទ័ មិនអាច ទាក់ទង បាន ។ ទោះបីយ៉ាងណាក៏ដោយអ្នកសារព័ត៍មានយើងនឹង ព្យាយាម ទំនាក់ទំនង ទៅ លោក ជា បន្តបន្ទាប់ ដែលគេផ្ញើរឯកសារមកទៀត ។
តាម ប្រភពពី មន្ត្រី នៅ សាខាគយ ខេត្តកោះកុង មិនបញ្ចេញឈ្មោះបាន ខ្សឹបប្រាប់ អ្នក សារពត៌មាន ថា លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង ធ្វើការ តាមរបៀប ប្រកាន់ បក្ខពួក និង ឃុបឃិត ជា មួយក្រុម មេ ឈ្មួញ ធំៗ ប្រព្រឹត្ត អំពើពុករលួយ ក្នុង ការនាំ ទំនិញ ដែល ឈ្មួញ ធំៗ នាំចូល តាម ច្រក កំពង់ផែ ជាច្រើន កន្លែង និង ច្រក ផ្លូវគោក ក្នុង ខេត្តកោះកុង ដោយ បង់ពន្ធ ត្រឹមតែ ៣៥ ទៅ ៤០ ភាគរយ ប៉ុណ្ណោះ ។
ប្រភព ដដែល នោះ បន្ថែមថា ក្រុម មេ ឈ្មួញ ធំៗ មួយចំនួន ដែលមាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ លោក សំ កុសល គឺ ពួកគេ បង់ពន្ធ តាមរបៀប ម៉ៅការ ហើយ អាច នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ ទំនិញ ខុសច្បាប់ យ៉ាង រលូន ដោយ គ្មាន ការរំខាន ឡើយ ។
មន្ត្រី នៅ សាខាគយ ខេត្តកោះកុង នៅបាន បន្តទៀតថា លោក សំ កុសល កាន់តំណែង យូរ ឆ្នាំ មកហើយ និង មានរឿង អាស្រូវ ជាច្រើន និង មាន របៀប ដឹកនាំ បែប បក្សពួក និង អាង អំណាច ដែល ធ្វើ ឲ្យ មន្ត្រី មួយចំនួន មាន ការមិនសប្បាយចិត្ត ។
គួររំលឹកថា លោក សំ កុសល បើ និយាយ ពី ការកាន់កាប់ មុខតំណែង គយ នៅ ខេត្តកោះកុង នេះ អាច និយាយថា ” ដុះ ស្លែ ” ហើយ បើទោះជា មន្ត្រី កន្លែង ផ្សេងៗ ប្តូរផ្លាស់ គ្រប់គ្នា ក៏ លោក សំ កុសល មិន ប្តូ រដែរ ហើយក៏ មិនដឹង គាត់ មាន ខ្នង ក្រាស់ យ៉ាងណា នោះដែរ បានជា តំណែង គាត់ រឹងមាំ ដូច ថ្ម ដូច្នេះ ៕សូមអានភាគទី3

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុន PNT CO.LTDកំពុងប្រព្រឹត្តឧក្រឹដ្ឋកម្មព្រៃឈើ នៅតំបន់ស្នូលព្រៃឡង់ ក្នងស្រុករវៀង ខេត្តព្រះវិហារយ៉ាងរង្គាល អាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ស្ងាត់ឈឹងមិនប្រក្រតី? (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
450 នាក់
សប្តាហ៍នេះ :
4340 នាក់
ខែនេះ :
27604 នាក់
3 ខែនេះ :
72962 នាក់
សរុប :
635916 នាក់