ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​ខែសីហា​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៥​នាក់​
Sat,08 August 2020 (Time 09:24 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 107នាក់)


ភ្នំពេញ​៖​របាយ​ការ​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​៖​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីថ្ងៃ​ទី​៧​ខែសីហា​ឆ្នាំ​២០២០​មាន​អ្នកស្លាប់​ចំនួន​៤​នាក់​និង​របួស​៥​នាក់​។​

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៧​លើក​។​ក្នុងនោះ​បណ្តាលឱ្យមាន​អ្នកស្លាប់​៥​នាក់​របួសធ្ងន់​៤​នាក់​និង​របួសស្រាល​ម្នាក់​នាក់​។​

​មូលហេតុ​នៃ​ការកើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធិ​អទិភាព​,​មិន​ប្រកាន់​ស្តាំ​,​ប្រជែង​និង​បត់​មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។​របាយការណ៍​បានបញ្ជាក់​ទៀតថាៈ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ​គឺ​បាន​បណ្តាលឱ្យ​ខូចខាត ម៉ូតូ ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ២​គ្រឿង​។​

​ក្នុង​មួយថ្ងៃ​កម្ពុ​ជាមាន​អ្នកស្លាប់​៥​នាក់​។​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

តាមរយៈ​ការប្រកាន់​ស្តាំ​,​កុំ​បើកបរ​លើស​ល្បឿន​កំណត់​,​កុំ​បើកបរ​ល្មើស​នឹង​ភ្លើង​សញ្ញា​,​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ពេល​បើកបរ​រថយន្ត​,​ត្រូវ​ពាក់មួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ​ម៉ូតូ​,​កុំ​បើក​បរប​ញ្ជ្រា​សទិស​ចរាចរណ៍​, កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​អ្នកដទៃ​៕​

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
488 នាក់
ម្សិលមិញ :
253 នាក់
សប្តាហ៍នេះ :
3351 នាក់
ខែនេះ :
12125 នាក់
3 ខែនេះ :
58754 នាក់
សរុប :
183946 នាក់