ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
របៀប​ដាំ​បន្លែ​សិរី​រា​ង្គ​របស់​អ្នកស្រុក​សេ​សាន​
Sat,08 August 2020 (Time 09:18 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 57នាក់)


ស្ទឹងត្រែង​៖បន្លែ​សិរី​រា​ង្គ​គឺជា​បន្លែ​ធម្មជាតិ​ដែល​អ្នកស្រុក​សេសា​ន​តែងតែ​ដាំ​ជា​រៀងរាល់ឆ្នាំ​ទោះបីជា​នៅក្នុង​រដូវប្រាំង​ឬក៏​រដូវវស្សា​ក៏ដោយ​។​បើ​យើង​ធ្វើដំណើរ​ទៅកាន់​ស្រុក​សេសា​នតា​មដង​ទន្លេសេសាន​ខេត្តស្ទឹងត្រែង​យើង​នឹង​ឃើញ​អ្នកភូមិ​នៅ​ទីនោះ​ដាំ​បន្លែ​គ្រប់មុខ​ដូចជា​ស្ពៃ ត្រប់ ត្រសក់ ជី ជាដើម​។​បន្លែ​ទាំងនោះ​ត្រូវបាន​អ្នកភូមិ​អះអាងថា​ដាំ​សម្រាប់​ទុក​បរិភោគ​ខ្លួនឯង​និង​យកទៅលក់​នៅ​ទីផ្សារ​ដើម្បី​ដោះស្រាយ​បន្ថែម​លើ​ជីវភាព​ប្រចាំថ្ងៃ​។​

កសិករ​ឈ្មោះ​យ៉េ​ម​វិ​ន​វ័យ​៥៩​ឆ្នាំ​រស់នៅ​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​កំពុង​ឈរ​ស្រោច​ទឹក​បន្លែ​នៅពេល​ល្ងាច​បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថាៈ​គាត់​តែងតែ​ដាំ​បន្លែ​ប្រភេទ​សាឡា​ត់​ជា​រៀងរាល់ឆ្នាំ​។​អ្នកស្រី​បាន​ពន្យល់ថា​ភូមិសាស្ត្រ​ដី​នៅ​ទីនោះ​ក្រៅពី​បន្លែ​ប្រភេទ​សាឡា​ត់​យើង​ក៏​អាច​ដាំ​បាន​លើ​មុខ​បន្លែ​ដទៃទៀត​ដែរ​។​

តាម​ការរៀប​រាប់បាន​ប្រាប់ឱ្យដឹង​ទៀតថាៈ​នៅ​រដូវប្រាំង​អ្នកស្រី​និង​កសិករ​ដទៃទៀត​បាន​ដាំ​បន្លែ​ដោយផ្ទាល់​ដី​។​ក៏ប៉ុន្តែ​នៅ​រដូវវស្សា​វិញ​គឺ​ពួកគាត់​ដាំ​លើក​ជា​រាន​ខ្ពស់​ផុតពី​ដី​យ៉ាងតិច​កន្លះ​ម៉ែត្រ​ដើម្បី​កុំឱ្យ​ជាំ​ទឹក​កូន​បន្លែ​មិន​លូតលាស់​ទៅមុខ​ហើយ​ងាប់​ទៅវិញ​។​


កសិករ​ម្នាក់ទៀត​បាន​ប្រាប់ថាៈ​បន្លែ​ប្រភេទ​សិរី​រា​ង្គ​យើង​អាច​ដាំ​បាន​នៅ​គ្រប់​រដូវ​កាល​ក្រោយពី​ទទួលផល​។​យើង​គួរ​យកទៅ​ទទួលទាន​នឹង​យកទៅលក់​នៅលើ​ទីផ្សារ​បាន​ប្រាក់កម្រៃ​បន្ថែម​លើ​ជីវភាព​ប្រចាំថ្ងៃ​។​បន្លែ​ដែល​ដាំ​ដោយ​ផ្ទាល់ដៃ​គ្មាន​ជីគីមី​ឡើយនិង​បន្លែ​ដាក់​ជីធម្មជាតិ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
779 នាក់
សប្តាហ៍នេះ :
14683 នាក់
ខែនេះ :
28401 នាក់
3 ខែនេះ :
64939 នាក់
សរុប :
148239 នាក់