ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
អភិបាលរង​ស្រុក​និង​ក្រុង​ចំនួន​២​ផ្លាស់ប្តូរ​ការងារ​ថ្មី
Fri,07 August 2020 (Time 05:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 57នាក់)


ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២០​អភិបាលរង​ស្រុក​ឆែប​និង​អភិបាលរងក្រុង​ព្រះវិហារ​បានប្រកាស​ចូល​កាន់​មុខតំណែង​។​ក្នុងនោះ​លោក​អ៊ុ​សុភឿន​ពី​អភិបាលរង​ស្រុករ​វៀង​មកជា​អភិបាលរង​ស្រុក​ឆែប​។​លោក​នូ​តារា​មុន្នី​ពី​អភិបាលរង​ស្រុក​ត្បែងមានជ័យ​មកជា​អភិបាលរងក្រុង​ព្រះវិហារ​។​

ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ស្រុក​និង​ក្រុង​នេះ​បាន​ប្រព្រឹត្តឡើង​ក្រោម​វត្តមាន​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្ត​និង​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​,​មន្ត្រីរាជការ​,​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប​ទៀត​។​


លោក​គោ​ស៊ុ​ប៊ុន​សឿត​បានស្នើ​ដល់​លោក​អភិបាលរង​ស្រុក​ឆែប​និង​លោក​អភិបាលរងក្រុង​ព្រះវិហារ​ដែល​បានប្រកាស​ចូលកាន់​តំណែង​នៅថ្ងៃនេះ​ត្រូវ​រួមសហការ​គ្នា​អនុវត្ត​ការងារ​សំខាន់ៗ​រួមមាន​៖​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​បាន​បន្តថាៈ​កសាង​សមត្ថភាព​និង​ការអភិវឌ្ឍន៍​ខ្លួន​ឱ្យបាន​ពេញលេញ​ដើម្បី​ជួយ​ការងាររដ្ឋបាល​ស្រុក​,​ក្រុង​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​ពង្រឹង​របៀបរបប​បំពេញការងារ​និង​គណនេយ្យភាព​ផ្ទៃក្នុង​ខ្ពស់​ពិសេស​គឺ​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ក្រុង​ស្រុក​។​


ជាមួយគ្នា​នោះអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពិ​ត្យ​មើល​ដី​ចំណីផ្លូវ​ចៀសវាង​មាន​ជន​ឆ្លៀតឱកាស​លួច​រៀបចំ​ធ្វើជា​កា​រ៉ា​ស់​ឡាន​កា​រ៉ា​ស់​ប្រេង​ផ្សារ​និង​ទីតាំង​ផ្សេងៗ​ចូលមក​ដី​ចំណីផ្លូវ​ដែលជា​ហេតុ​បង្ក​ឱ្យ​ខូច​សណ្តាប់ធ្នាប់ និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
779 នាក់
សប្តាហ៍នេះ :
14683 នាក់
ខែនេះ :
28401 នាក់
3 ខែនេះ :
64939 នាក់
សរុប :
148251 នាក់