ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
រដ្ឋបាលខេត្តបន្ទាយមានជ័យចុះពិនិត្យស្ថានភាពស្រូវប្រឈមខ្វះទឹក និងរកដំណោះស្រាយដល់កសិករ
Thu,06 August 2020 (Time 09:00 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)


ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ,លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ,អាជ្ញាធរស្រុក ឃុំភូមិ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង រងការខូចខាត និងប្រឈមខ្វះខាតទឹក នៅឃុំចំណោម,ឃុំសឿ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឱកាសអមដំណើរជាមួយថ្នាក់ដឹកនាំខេត្ត បានឲ្យដឹងនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២០ ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យដំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៤៨ ៨៨២ ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ៦៦០០០ ហិកតា ស្ថានភាពស្រូវខូចខាត ដោយក្តាប្រឈមខ្វះខាតទឹក ក្នុងស្រុកមង្គលបូរី មានចំនួន ជាង ៧០០០ ហិកតា ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍គឺប្រឈម ផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត មិនឈានដល់ខូចខាតទាំងស្រុងនោះទេ។

ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូបនៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញគឺនៅអាចជួយសង្គ្រោះបានព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន។

ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត ក៍បានលើកថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០នេះ នៅទីតាំងខាងលើនេះមិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំ ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើនរដូវ(ស្រែប្រាំង) បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើស ផែនដែលទឹកអាចស្រោចស្របបានពីទឹកស្ទឹងមង្គលបូរីយើង។កន្លងមកនេះជំនាញធនធានទឹកខេត្ត សហការជាមួយស្រុក បានចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រប និងសហការបើកបង្ហូរមកពីស្ទឹងបវិល អាកំពីងពួជាដើម នៅស្រុកភ្នំស្រុកយើងក៍បានបើកបង្ហូទឹកពីអាងត្រពាំងថ្មទៅជួយ សង្គ្រោះផ្នែកខាងក្រោមផងដែរ និង ស្រុកព្រះនេត្រព្រះ។

ដោយមានការណែនាំយកចិត្តទុកដាក់ណែនាំ ចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ ឯកឧត្តមអភិបាលខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយ នាំយកគម្រោងអណ្តូងទឹកស្អប់ចំនួន ១៣ គម្រោង ឃួងទៅជោគជ័យ ០៦ អណ្តូងអាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ជាវិធានការដោះស្រាយបន្ទាន់គឺឲ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់កសិករ ខ្វះខាត បន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយ នានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឲ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ពុកម៉ែបងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំង អស់ ដើម្បីដោះស្រាយជូនប្រជាកសិករយើងជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកមង្គលបូរី ទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
373 នាក់
ម្សិលមិញ :
713 នាក់
សប្តាហ៍នេះ :
10015 នាក់
ខែនេះ :
28472 នាក់
3 ខែនេះ :
64996 នាក់
សរុប :
148336 នាក់