លោកអភិបាលខណ្ឌដូនពេញ មិនកំចាត់ទីតាំងបើកល្បែងអនឡាញខុសច្បាប់មួ យកន្លែងនៅ សង្កាត់ស្រះចក
ភ្នំពេញ៖លោកអភិបាលខណ្ឌដូនពេញប្រហែលអនុញា្ញតិឲ្យបើកទីតាំងហ្គេមអនឡាញមួយកន្លែងស្ថិតនៅខាងក្រោយស្ថានទូតបារាំងស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋលើកឡើងថាកាលួចបើកល្បែងស៊ីសងខុសច្បាប់ អនឡាញយ៉ាងគគ្រឹកគគ្រេងហាក់ដូចជាមិនខ្វល់និងខ្លាចអាជ្ញាធរខណ្ឌដូនពេញបន្តិចសោះឡើយ ។តាមប្រជាពលរដ្ឋដែលលក់ដូរក្បែរនោះបានលួចបង្ហើបប្រាប់ថាជារៀងរាល់ថ្ងៃគេតែងតែឃើញមនុស្សម្នាចេញចូលទីតាំងខាងលើនេះយ៉ាងច្រើនកុះករបានចូលទៅលេងល្បែងតាមអនឡាញនៅទីតាំងខាងលើនោះព្រោះថាទីតាំងនោះទំនងជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរឬសមត្ថកិច្ចគ្រប់ថ្នាក់អស់ហើយមើលទៅ បានជាគ្មានអ្នកបង្ក្រាបសោះ នោះ។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៩លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និងពិធីចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកបានមានប្រសាសន៍លើកឡើងថាក្នុងនាមលោកជាអាជ្ញាធរដែនដីរាជធានីភ្នំពេញ លោកសន្យាថានឹងលុបបំបាត់ល្បែងស៊ីសង ប្រភេទ ហ្គេមបាញ់ត្រីឲ្យអស់នៅក្នុងរាជធានីភ្នំពេញ ព្រោះវាបានធ្វើអោយសិស្សានុសិស្សគេចសាលារៀន។ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការលុបបំបាត់ល្បែងប្រភេទនេះអោយអស់ពីក្នុងអាណាចក្ររបស់ខ្លួន ។លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថាកន្លងមកនេះយើងបានអនុវត្តរួចហើយជុំវិញការបង្រ្កាបល្បែងហ្គេមបាញ់ត្រីនេះ ហើយរាល់ការបង្ក្រាបកម្លាំងមានសមត្ថកិច្ចរបស់យើង បានត្រឹមតែដកហូតទូរហ្គេមនិងបិទទីតាំងប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅយើងត្រូវតែមានវិធានការក្តៅជាងមុនពោលគឺត្រូវចាប់ម្ចាស់ទូរហ្គេមនោះអោយបាន ទោះជាអ្នកមើលការខុសត្រូវស៊ីប្រាក់ខែគេក៏ដោយយើងត្រូវតែឃាត់យកមកសួរនាំដើម្បីឈានទៅដល់ការចាប់ម្ចាស់ទូរហ្គេមមកដាក់ទោសទៅតាមច្បាប់។ក្រៅពីការសន្យាលើការបង្ក្រាបល្បែងស៊ីសងអោយខាងតែបានហើយនោះពាក់ព័ន្ធនឹងគ្រឿងញៀនក៏ជាចំណុចដែលអាជ្ញាធររាជធានីភ្នំពេញមានវិធានការបង្ក្រាបយ៉ាងពេញទំហឹងផងដែរ។ពោលគឺធ្វើយ៉ាងណាអនុវត្តអោយបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ដោយឡែកពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើប្រជាពលរដ្ឋរង់ចាំមើលថាតើប្រសាសន៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអនុវត្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌដូនពេញតែមានប្រសិទ្ធភាពដែរឬទេ?។សារព៏ត៏មាន