ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត
Thu,13 August 2020 (Time 12:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 660នាក់)


ខេត្តកណ្តាល ៖ ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាលបានលើកទឹកចិត្តឲ្យវិនិយោគិន​នានា​មកបោះទុនរកស៊ីក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល​ឲ្យកាន់តែច្រើន ពីព្រោះខេត្តកណ្តាលគឺជាខេត្តមួយជាប់រាជធានីភ្នំពេញកំពុងតែមានការអភិវឌ្ឍ មានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ជាពិសេសខេត្តកណ្ដាលគឺ មានសក្កានពល​ធនធានធម្មជាតិ​ជាច្រើន ដែលបំរើឲ្យវិស័យ​កសិកម្ម​ ​វិស័យទេសចរណ៍​ និងរមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។

ឯកឧត្តម​អភិបាល​ ខេត្តកណ្តាល​ ថ្លែងនូវការលើកទឹកចិត្ត ដូច្នេះ​ក្នុងឱកាសដែលឯកឧត្តម និងមន្ត្រីពាក់ព័ន្ធអនុញ្ញាតឲ្យលោក ឌិន សុមេធារិទ្ធិ ស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន និងសហការីចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ​ វិនិយោគវិស័យទេសចរណ៍របស់ខ្លួន​ដែលបោះទីតាំង ក្នុងភូមិសាស្ត្រ​ ស្រុកស្អាង​ ខេត្តកណ្តាល ដែលជំនួបនេះបានធ្វើឡើងនៅសាលាខេត្ត​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

​ក្នុងកិច្ចជួបពិភាក្សានេះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង​ចំពោះការវិនិយោគ លើវិស័យទេសចរណ៍​ រមណីយដ្ឋានធម្មជាតិ​បែបនេះ គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុណ្ណោះទេ​ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ​ អន្តរជាតិចូលមកលំហែកំសាន្ត​ ជាច្រើនទៀតផង។

​ ក្នុងឱកាសនោះ ឯកឧត្តមអភិបាល​ខេត្ត បានស្នើឲ្យម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់​ គិតគូរជាចំបងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបំរើ និងបញ្ហាតម្លៃ ហូបចុកឲ្យមានលក្ខណៈ​សមរម្យ និងអាចទទួលយកបាន។

​ សូមជម្រាបថា រមណីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានវិនិយោគនៅលើផ្ទៃដី១០០ហិកតា មានទីតាំងនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!? 27/11/2022 (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

រុមហ៊ុនបើកល្បែង កាស៊ីណូ និងល្បែង Online ខុសច្បាប់ចំនួន ២៣០ អជ្ញាប័ណ្ណត្រូវលុបចោល និងមានអនុញ្ញាតិស្របច្បាប់តែ ៦០ អាជ្ញាប័ណ្ណប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ! (fcjot.org)

ព័ត៌មានគួរចាប់អារម្មណ៍

«មេល្បែងទឹកភ្លៀង Aម៉ែនញ៉ូ Aហ៊ា សួរ នៅ USA ខុសច្បាប់»សាហាយស្មន់នឹង«មន្ត្រីពួនសុីបុណ្សសម្តេច!កាងល្បែងទឹកភ្លៀងល្មើសច្បាប់»កំពុងនាំគ្នាសប្បាយដូចមាន់ជិះរទេះ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញទុច្ចរឹតឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា ចាប់ផ្តើមដឹកឈើទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ ទៀតហើយ ថ្ងៃចេញផ្សាយៈ 21, 2022ខេត្តរតនគិរី៖ (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
333 នាក់
ម្សិលមិញ :
690 នាក់
សប្តាហ៍នេះ :
5389 នាក់
ខែនេះ :
30113 នាក់
3 ខែនេះ :
78220 នាក់
សរុប :
696336 នាក់