ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩
Wed,12 August 2020 (Time 12:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 85នាក់)


ខេត្តក្រចេះ ៖ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៥ អាណត្តិទី៣ ឆ្នាំទី២ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ជាប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងថា បញ្ហាប្រឈមមុខនៅពេលនេះតមតាមប្រសាសន៍ប្រមុខរដ្ឋាភិបាល គឺជាសមរភូមិរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយត្រូវឲ្យមានការពាក់ម៉ាស់ជាប្រចាំ និងអនាម័យប្រចាំថ្ងៃ និងសូមឲ្យបន្តពង្រឹងការអនុវត្តវិធានការការពារ និងផ្សព្វផ្សាយឲ្យបានទូលាយ ឲ្យមានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងចូលសហគមន៍ ក្នុងវិស័យទេសចរណ៍។

កិច្ចប្រជុំបានផ្តោតទៅលើការងារកវិចខ្ចាប់ការធ្វើអាជីវកម្មដឹកគ្រួស ខ្សាច់ និងថ្ម ក្នុងក្រុង ក្រចេះ ដែលបង្ករជាភាពកក់ស្ទះ និងសោភ័ណភាពសណ្តាប់ធ្នាក់សាធារណៈ ដោយក្នុងនោះឯកឧត្តម បានធ្វើការជម្រុញស្នើសុំដល់រដ្ឋបាលក្រុង រួមសហការជាមួយមន្ទីជំនាញ និងសមត្ថកិច្ច បន្តចុះពិនិត្យពង្រឹងអនុវត្ត និងមានចាត់វិធានការទៅដល់ម្ចាស់អាជីវកម្ម និងក្រុមអ្នកបើបរយានយន្ត ក៏ដូចជាត្រូវឲ្យមានមន្រ្តីសម្រាប់ត្រួតពិនិតិ្យនៅតាមទីតាំងអាជីវកម្មនីមួយៗ ហើយក៏សុំឲ្យមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលស្លាកសញ្ញាច្បាប់ចរាចរណ៍ នៅតាមផ្លូវនីមួយៗ ជាពិសេសនៅជុំវិញទីប្រជុំជន(ផ្សារសាមគ្គីក្រុងក្រចេះ) ចុះពិនិត្យសិក្សាទីតាំងជាក់ស្តែង ដើម្បីជាសោភ័ណភាព និងសវត្ថិភាពផ្សារផងដែរ ។

ឯកឧត្តមបន្តថា ៖ សុំឲ្យមន្ទីរអប់រំ យុវជន និងកីឡា ពិនិត្យ និងពង្រឹងតាមដានការសិក្សារបស់សិស្ស និងធ្វើការកែសម្រួលនូវកម្មវិធីសិក្សាពីចម្ងាយទៅតាមទីតាំង និងតំបន់ដែលសិស្សរស់នៅ ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ ហើយសូមឲ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ហើយការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្ររបស់ក្រសួងផែនការ និង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់មន្ទីរសង្គមកិច្ច សុំបន្តការចុះពិនិត្យ និងកំណត់អត្តសញ្ញាណពួកគាត់ប្រកបដោយតម្លាភាព និងព័ត៌មានសុក្រិតយុត្តិធម៌ ម្យ៉ាងវិញទៀតអាជ្ញាធរមានសមត្ថកិច្ច ត្រូវត្រៀមបង្ការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវដែលនឹងចូលមកទស្សនាកម្សាន្តនៅខេត្តក្រចេះ នាពេលខាងមុខ ។

ឯកឧត្តមបន្តទៀតថា បើទោះបីពេលនេះ ស្ថានភាពទឹកទន្លេ មានសភាពយឺតយាវ នៅក្នុងចន្លោះខែ៧-៨ ជារៀងរាល់ឆ្នាំក៏ដោយ តែសូមបងប្អូនបន្តត្រូវត្រៀមបង្ការការពារ និងត្រៀមស្បៀង ក៏ដូចជាទីទួលសុវត្ថិភាព សម្រាបជម្លៀសពេលទឹកជំនន់ ហើយសូមប្រុងប្រយ័ត្នការពារដល់សុវត្ថិភាពកូនចៅ និងទ្រព្យសម្បតិ្ត ពីបញ្ហាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះ។

មានប្រសាសន៍គាំទ្ររាល់ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ភឹម ភីរ៉ា អភិបាលខេត្តស្តីទី និងបានចាក់វិធានការបន្ថែម ចំពោះម្ចាស់អាជីវកម្មបូមក្រួស ខ្សាច់ និងថ្មសំណង់ រួមនិងក្រុមអ្នកដឹកជញ្ជូន គឺត្រូវឲ្យមានការចុះអប់រំណែនាំជាបន្តបន្ទាប់ បើករណីមិនគោរពតាម ត្រូវធ្វើការពិនិត្យតេស្តិ៍ទឹកនោម ឬ ពិនិត្យប័ណ្ណបើកបរ ហើយម្ចាស់ទីតាំងត្រូវធ្វើទីតាំងសម្រាប់លាងសម្អាតឡានដែលនឹងដឹកចេញពីទីតាំងអាជីវកម្ម ដើម្បីកាត់បន្ថយពីការជាប់ប្រឡាក់ដី ឬភក់ជាប់និងកង់ឡានចេញខ្លះ នឹងត្រូវមានមូលនិធិបង្កើតក្រុមអ្នកបោសសម្អាតជាប្រចាំ ហើយសុំដល់មន្ទីរជំនាញត្រូវមានគំនូសផ្លូវបញ្ចៀស ឬគន្លងរបស់ឡានដែលដឹកនោះ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
779 នាក់
សប្តាហ៍នេះ :
14683 នាក់
ខែនេះ :
28401 នាក់
3 ខែនេះ :
64939 នាក់
សរុប :
148119 នាក់