ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ប្រជាពលរដ្ឋក្រីក្រ ចំនួន៥១ គ្រួសារក្នុងសង្កាត់ទួលទំពូងទី១ទទួលអំណោយសប្បុរធម៌
Mon,10 August 2020 (Time 09:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 94នាក់)


ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីក្នុងពិធីចែក អំណោយសប្បុរធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥១ គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១។

អញ្ជើញចូលរួមក្នុងកម្មពិធីមាន ៖ ឯកឧត្តមជាក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ទួលទំពូងទី១ លោក-លោកស្រីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ រដ្ឋបាលសង្កាត់ទួលទំពូងទី១ និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។

សូមជម្រាបថា អំណោយដែលទទួលបានក្នុង ០១ គ្រួសាររួមមាន ៖ អង្ករ១បាវ ទម្ងន់១០គីឡូក្រាម, គ្រឿងបរិភោគចំនួន០១កញ្ចប់ (ស្ករស, អំបិល, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សាប៊ូលាងដៃ, ទឹកអាល់កុល, ម៉ាស)៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
597 នាក់
ម្សិលមិញ :
253 នាក់
សប្តាហ៍នេះ :
3460 នាក់
ខែនេះ :
12234 នាក់
3 ខែនេះ :
58863 នាក់
សរុប :
184055 នាក់