ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតប្រជុំបូកសរុបលទ្ធផលការងាររយៈពេល០២ខែ​ និងលើកទិសដៅអនុវត្តន៍បន្ត
Mon,10 August 2020 (Time 09:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 119នាក់)


ខេត្តកំពត ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលសន្និសីទសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែកន្លងមក និងលើកទិសដៅការងារងនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ៣០៨នាក់ ស្រី២៤នាក់ ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំប្រជុំដោយ គូសបញ្ជាក់ពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្តរួមមាន ៖ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការផ្តល់សេវាររដ្ឋបាលសាធារណៈ ពិសេសការទប់ស្កាត់និងការបង្ការជំងឺកូវីដ-១៩។

ទាក់ទងទៅនឹងការងារវេទិកាសធារណៈនៅក្នុងរយៈពេល២ខែកន្លងមក ក្រុមការងារបានទទួលបានធ្វើវេទិកាសធារណៈ សរុបចំនួន ៣៧លើក លើ ៣៧ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន៣៩០នាក់ ស្រី ៦០នាក់ និងប្រជាពលរដ្ឋចំនួន ២.៥៤៤នាក់ ស្រី ១.៤៥៦នាក់ ដោយប្រមូលបាននូវបញ្ហាសំណូមពរចំនួន ១៤៥ករណី ក្នុងនោះបានដោះស្រាយចំនួន ៨៩ករណី កំពុងដោះស្រាយបានចំនួន ៤៩ករណី និងមិនទាន់ដោះស្រាយបានចំនួន ៧ករណី ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានខិតខំអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមការងារទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមប្រធានបានមានមតិបូកសរុប និងផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារដូចខាងក្រោម ៖

១. នៅក្នុងខែ សីហា នេះរាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សំរាកពេលចូលឆ្នាំប្រពៃណីខ្មែរ កំឡុងពេលនោះប្រជាពរលដ្ឋនឹងមានការធ្វើដំណើរច្រើនចេញពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រួមានខេត្តកំពត កែប ព្រះសីហនុ និងសៀមរាប ស្នើសុំឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់និងបង្កាជំងឹកូវិដ-១៩ឲ្យបានម៉ត់ចត់តាមកែណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ខ្លាចមានការឆ្លងជាលក្ខណៈសហគមន៍។

២. ស្នើសុំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុន ឈីក ដែលកំពុងរាតត្បាតតាមខេត្តមួយចំនួនក្នុងនោះមានខេត្តកំពតផងដែរ។

៣. ក្រុមការងារទាំងអស់បានចុះពិនិត្យនិងគាំទ្រដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រអំឡុងពេលជំងឺកូវីដ-១៩ដោយគិតត្រឹមថ្ងៃទី ៣ខែសីហាឆ្នាំ ២០២០ បានចំនួន ៥.១១៣ ក្នុងនោះ ក្រ១ ចំនួន ២.៦៤៣គ្រួសារ ក្រ២ ចំនួន ២.៤៧០គ្រួសារ គិតត្រឹមថ្ងៃទី៩ ខែសីហាឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាសរុបចំនួន ៦.៨៩០.១២៨.០០០រៀល។

៤. ពាក់ព័ន្ធនឹងការងារទឹកស្អាតខេត្តកំពត មានប្រភពទឹកដូចជា ទំនប់កំចាយ ទំនប់ប្រទាក់ក្រឡា និងទំនប់ម្លិច ដែលបានផ្គត់ផ្គង់ទឹកស្អាតដល់ក្រុង ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ត្រាច ដងទង់ ឈូក ។ សម្រាប់ផ្គត់ផ្គង់ក្រុងកំពតធានាឲ្យបានគ្រប់គ្រាន់ នឹងមានការសាងសង់រោងចក្រទឹកស្អាតមួយកន្លែងទៀតនៅដី ព្រលានយន្តហោះខេត្តកំពត ចំនួន ៥ហិកតា។

៥. បញ្ហាស្រែអំបិល នៅមានការបំពានលើដីស្រែអំបិល ចាក់ដីលុបសាងសង់ផ្ទះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ ដោយកន្លងមកការផលិតអំបិលរង ការប៉ះពាល់ដោយសារការខ្វះកម្លាំងពលកម្ម។ រាជរដ្ឋាភិបាល ដោយ មានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកំពុងពិចារណាបញ្ហានេះ។

៦. ស្នើសុំឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយលោកអភិបាលក្រុងស្រុក ពិភាក្សាដោះស្រាយនូវបញ្ហាដែលនៅសេសសល់ពីវេទិកាសាធារណៈ និងកំណត់ឲ្យច្បាស់ពីសំណូមពរ និងតម្រូវការនីមួយៗនិងមានភាពជាក់លាក់ ជូនទៅឯកឧត្តមប្រធានដើម្បីធ្វើការដោះស្រាយនៅថ្នាក់ជាតិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរកលទ្ធភាពដោះស្រាយនូវបញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ។

៧. ឯកឧត្តមស្នើសុំក្រុមលេខាធិការដ្ឋាន រៀបចំបំពេញតារាង Matrix អំពីការធ្វើវេទិកាសាធារណៈតាម បណ្តាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយស្នើសុំឲ្យក្រុមការងារក្រុង ស្រុក បំពេញតារាងនេះឲ្យបានឆាប់រហ័ស ដើម្បីបង្ហាញឲ្យឃើញពីលទ្ធផលនៃការធ្វើវេទិកាកន្លងមក៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
380 នាក់
ម្សិលមិញ :
253 នាក់
សប្តាហ៍នេះ :
3243 នាក់
ខែនេះ :
12017 នាក់
3 ខែនេះ :
58646 នាក់
សរុប :
183838 នាក់