គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន០៣ទីតាំង ក្នុងសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ០៣ទីតាំង។
ទីតាំងអាជីវកម្មចំនួន ០៣ទីតាំងរួមមាន ៖ ភោជនីយដ្ឋាន តន្រីពិភពសុបិន្ត ១៦៨, ដាវី សាច់អាំង ១៦៨ និងភោជនីយដ្ឋាន សប្បាយសប្បាយ ដែលស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រុមការងារបានត្រួតពិនិត្យឃើញថា ទីតាំងអាជីវកម្មខាងលើមានម៉ាស៊ីនវាស់កម្ដៅ និងទឹកអាល់កុលនៅខាងមុខទីតាំងអាជីវកម្ម។
ក្នុងឱកាសនោះដែរ ក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្មខាងលើត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ៕