ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
អាជ្ញាធរខេត្តព្រះសីហនុចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានកាប់កាន់ដីរដ្ឋដោយខុសច្បាប់
Fri,31 July 2020 (Time 07:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1752នាក់)


ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូស ឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុមព័ទ្ធកាន់កាប់លក់-ទិញ និងការបញ្ជាក់លើការលក់-ទិញដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃ កោងកាង និងដីក្នុងតំបន់ការពារធម្មជាតិ រឺតំបន់គំរបព្រៃឈើ ដែលស្ថិតតំបន់អូរថ្ម ព្រំប្រទល់ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ និងតំណាងរដ្ឋបាលព្រៃឈើ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំឲ្យអភិបាលក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុធ្វើការទប់ស្កាត់ជាបន្ទាន់ នូវរាល់សកម្មភាពកាប់ទន្ទ្រានព្រៃដុត ព្រៃហ៊ុំព័ទ្ធដីព្រៃឬទិញលក់ដោយខុសច្បាប់។

លោក អភិបាលរងខេត្តបានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញ ពីសកម្មភាពនៃការឈូសឆាយ កាប់រាន គ្រៀវដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់ លក់-ទិញ និង ការបញ្ជាក់លើការលក់-ទិញ ដែលពាក់ព័ន្ធទៅនឹងដីសាធារណៈរបស់រដ្ឋដូចជា ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ នៅតែបន្តកើតមានដើម្បីយកទៅធ្វើជាកម្មសិទ្ធិ និងធ្វើការ លក់បន្តទៅតតិយជន។ ហេតុដូច្នេះ ដើម្បីធានាឱ្យបាននូវការការពារ ការគ្រប់គ្រង និងការអភិរក្សដីរដ្ឋ និង រក្សាបាននូវនិរន្តរភាពនៃផលប្រយោជន៍សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម ៖

១. ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវរាល់សកម្មភាព ឈូសឆាយ កាប់រាន ត្រៀវដើមឈើដុត ក្នុងតំបន់ការពារធម្មជាតិ ព្រៃឈើ ទន្ទ្រាន ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិត ទិញ និងការបញ្ជាក់លើឯកសារលក់-ទិញ ដីរបស់រដ្ឋ

២.ណែនាំដល់មន្ត្រីមូលដ្ឋានជាពិសេស ភូមិ និង ឃុំ សង្កាត់ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់-ទិញ និងការបញ្ជាក់លក់-ទិញ ដីរដ្ឋ

៣.ក្នុងករណីរកឃើញមានបុគ្គលដែលពាក់ព័ទ្ធនឹងសកម្មភាពខុសច្បាប់ដូចរៀបរាប់ខាងលើមន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីព្រៃ ឈើ មាត្រា៩៧ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅ ដប់(១០)ឆ្នាំ និងរឹបអូសវត្ថុតាង ទាំងអស់ជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ ដីព្រៃ គ្រៀវ បំពុល កាប់បំផ្លាញ។

-ច្បាប់ស្ដីពីជលផល ត្រា៩៨៖ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី បី(៣)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបាន កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធ -ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦២ ៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និង ទោសពិន័យជាប្រាក់ពីដប់ប្រាំលាន (១៥.០០០.០០០) រៀល ដល់មួយរយហាសិបលាន (១៥០.០០០.០០០)រៀល ចំពោះជនដែលបានកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ។

លោកក៏បានជម្រាបជូនប្រជាពលរដ្ឋនៅទីតាំងនេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទាំង៥ក្រុងស្រុកក្នុងខេត្តព្រះសីហនុដែរថា សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ជាមួយអាជ្ញាធរកុំអោយមានការសាងសង់ថ្មីបន្ថែមទៀត ចំពោះសំណង់ដែលបានសាងសង់ហើយសូមរក្សាដដែលរង់ចាំការសិក្សាពីអាជ្ញាធរសិន បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើប្រាស់វិធានការក្តៅដោយមិនមានការយោគយល់ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
501 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5425 នាក់
ខែនេះ :
21624 នាក់
3 ខែនេះ :
76352 នាក់
សរុប :
1221461 នាក់