ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​ជំនា​ន់ទី​៤
Thu,30 July 2020 (Time 08:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)


​ភ្នំពេញ៖​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​(​ជំនា​ន់ទី​៤)​ចាត់ទុក​ជាម​គ្គុ​ទ្ទេស​បង្ហាញផ្លូវ​ដល់​មន្ត្រី​រាជការ​ក្នុងការ​ផ្លាស់ប្តូរ​អ​កប្ប​កិរិយា​ផ្នត់គំនិត​និង​ឥរិយាបថ​ក្នុងការ​បំពេញការងារ ដោយ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​។​ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ អ្នកទទួលខុសត្រូវ និង​ជា​អ្នកគ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវ​:​គុណភាព​ប្រសិទ្ធភាព​និង​សីលធម៌​ខ្ពស់ ។​

​ដោយ​ឈរលើ​ទស្សនៈ​«​ការសម្រេច​ជា​សមូហភាព​តែ​បុគ្គល​ទទួលខុសត្រូវ​»​នេះ​ជាការ​លើកឡើង​របស់លោក​ទិន​ពន្លក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​“​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​”(​ជំនា​ន់ទី​៤)​។​កាលពី​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ទី​ស្តី​ក្រសួងបរិស្ថាន​បន្ទាប់ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ចំណាយពេល​១៤​ថ្ងៃ​រួចមក​។​

​ក្នុង​គោលបំណង​កសាង​និង​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​វ័យក្មេង​របស់​ក្រសួង​ឱ្យមាន​មូលដ្ឋានគ្រឹះ​ចំណេះដឹង​និង​ចំណេះធ្វើ​លើ​ការងារ​ស្នូល​របស់​ក្រសួងបរិស្ថាន​ដើម្បី​រួមចំណែក​អនុវត្ត​ការងារ​របស់​ក្រសួង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​និង​ដើម្បី​ឆ្លើយតប​នឹង​ការកែទម្រង់​លើ​វិស័យ​កសាង​និង​អភិវឌ្ឍ​ធនធានមនុស្ស​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ប្រធានបទ​ចម្បង​ចំនួន​៨​និង​ប្រធានបទ​រង​ចំនួន​៣៣ រួមមាន​៖ រចនាសម្ព័ន្ធ​និង​ការរៀបចំ​ប្រព្រឹត្តទៅ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន​ការងារ​វិមជ្ឈការ​និង​វិសហមជ្ឈការ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​បរិស្ថាន​ការងារ​កិច្ច​គាំពារ​បរិស្ថាន​ការងារ​អភិវឌ្ឍ​ដោយ​ចីរភាព​ការងារ​។​

ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​ការងារ​សហគមន៍​តំបន់ការពារធម្មជាតិ​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ការរៀបចំ​ផែនការ​ថវិកា​លទ្ធកម្ម​សវនកម្ម​ផ្ទៃក្នុង​អធិការកិច្ច​ទូទៅ​បណ្ដុះ​ស្មារតី​គោលជំហរ​ដើម្បី​ក្លាយជា​មន្ត្រី​ល្អ និង​ភាពជា​អ្នក ដឹកនាំ​។


មន្ត្រីរាជការ​ចំនួន​៧៣​រូប ក្នុងនោះ​មកពី​ទីស្ដីការក្រសួង​ចំនួន​៤៧​រូប និង​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ចំនួន ២៦​រូប ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ និង​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ទទួល​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការសិក្សា​ទាំងអស់គ្នា​៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
336 នាក់
ម្សិលមិញ :
1184 នាក់
សប្តាហ៍នេះ :
3917 នាក់
ខែនេះ :
15874 នាក់
3 ខែនេះ :
35602 នាក់
សរុប :
106545 នាក់