ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
​ព្រំដែន​នៅតែមាននាំគោ​ក្របី​ជ្រូក​និង​ទំនិញ​ចូលមក​កម្ពុជា
Tue,28 July 2020 (Time 09:15 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 19នាក់)


​បន្ទាយមានជ័យ៖​ជា​ផ្លូវការ​ព្រំដែន​កម្ពុជា​ថៃ​បន្ត​បិទ​សម្រាប់​មនុស្ស​ចេញចូល ក្រោម​គោលនយោបាយ​បិទ​ប្រទេស​របស់​រាជរដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ដើម្បី​ឆ្លើយតប​វិបត្តិ​សាកល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ប៉ុន្តែ​ច្រកព្រំដែន​អន្តរជាតិ​បាន​បើក​ក្នុង​ការដាក់កំហិត​ឯ​ច្រក​តំបន់​ទើប​បើក​ឡើងវិញ​សម្រាប់​ទំនិញ កាលពី​សប្តាហ៍​មុន​។​

​លោក​ហ៊ុយ​ទូច​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមា​ញើ​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ថា​៖​ករណី​ច្រកព្រំដែន​បើក​ឬ​បិទ​ក្នុងអំឡុង​កូ​វីត​១៩​ជំនាញ​លោក​មិនមាន​សមត្ថកិច្ច​ឬ​ត្រូវ​បកស្រាយ​អ្វី​ឡើយ​។​

លោក​បន្តថា​៖​ប៉ុន្តែ​នៅ​ទល់មុខ ច្រករបៀង​ជា​ក្រុមហ៊ុន តាក់ សេង វ ណ្ណា គ្រុប នាំ​សត្វ​រស់​ចូល​គឺមាន​ច្បាប់ ត្រឹមត្រូវ ពី​អគ្គនាយកដ្ឋាន​សុខ​ភព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម។​កន្លងមក មានការ​នាំ ចូល​យូរៗ​ម្តង​ប៉ុណ្ណោះ​។​ទោះយ៉ាងណា​ប្រភពព័ត៌មាន​ថា​មានការ​នាំចូល​ញឹកញាប់​ដែរ​ក្នុង​បរិមាណ​២០០​ទៅ​៤០០​ក្បាល​ក្នុង​១​ជើងៗ ។​

​ដោយឡែក​ច្រក កោះ ស្នួល​ហៅ​ច្រករបៀង សា ឡង ខាង​មាន​ព័ត៌មាន​ថា​៖​រាល់​យប់​ឈ្មួញ​ថៃ​ដឹក ជ្រូក​២​រថយន្ត​មក​ចត​ខាង​ដី​ថៃ​ហ​លយ​ផ្ទេរ​ដា​កើ​រថយន្ត​ឬ​មធ្យោបាយ​តូចៗ​រួច​យកមក​ប្រមូលផ្តុំ​ដាក់​លើ​រថយន្ត​ធំ​របស់​ឈ្មួញ​ខ្មែរ​។

ដឹក​ចូលមកក្នុង​ប្រទេស​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​គោល​ដី​នានា​។​ផ្លូវចូលច្រករបៀងកោះ​ស្នួលគេធ្វើទ្វារសំណាញ់ដែក២ជាន់និងបារ៉ាស់១​ឬសរុប៣ជាន់។ឈ្មួញ ថៃ ចូល មក ដី ខ្មែរ ហើយ អង្គុយ​ជាមួយ​ឈ្មួញ​ខ្មែរ​កត់ត្រា​មុខទំនិញ​ផ្ទៀងផ្ទាត់​បញ្ជី ។​

​ករណីនេះ​លោក​អែម​សុខា​អភិបាលស្រុក​ម៉ាឡៃ​បានឱ្តដឹងថា​៖​បាតុភាព​នេះ​មាន​មន្ត្រី​អាជ្ញាធរ​រាយការណ៍​ខ្លះ​ដែរ​។​ប៉ុន្តែ​សមត្ថកិច្ច​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​កង​យោធា​ស្រុក​ឈរជើង​នៅ​ព្រំដែន​បាន​លាក់បាំង ហើយ​មិន​ស្តាប់​គណៈបញ្ជាការ​កងឯកភាព​ស្រុក​ផង​ទេ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
397 នាក់
ម្សិលមិញ :
1184 នាក់
សប្តាហ៍នេះ :
3978 នាក់
ខែនេះ :
15935 នាក់
3 ខែនេះ :
35663 នាក់
សរុប :
106606 នាក់