ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
ស្ថានទូតចិនប្រចាំកម្ពុជា ៖ ក្រុមហ៊ុនចំនួន៥ទៀតទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន
Sat,25 July 2020 (Time 09:36 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)


ភ្នំពេញ ៖ បច្ចុប្បន្ននេះចំការចេកក្នុងប្រទេសកម្ពុជា រហូតដល់១៥ក្រុមហ៊ុន ដែលមានការដាំដុះដំណាំចេកមានចំនួនជាង៨០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន២១កន្លែង ត្រូវបានរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ នេះបើយោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា។

ស្ថានទូតចិនបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិនទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត អាចវេចខ្ចប់ នាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់១៥ក្រុមហ៊ុន។

Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចំការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។ រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1184 នាក់
ម្សិលមិញ :
617 នាក់
សប្តាហ៍នេះ :
4573 នាក់
ខែនេះ :
15555 នាក់
3 ខែនេះ :
35579 នាក់
សរុប :
106376 នាក់