ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
សម្ដេចក្រឡាហោមសខេងបានអញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជា​មានិតចិន​ប្រចាំ​កម្ពុជា
Sat,25 July 2020 (Time 10:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)


នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពនៅទីលានវាយកូនគោលវឌ្ឍនៈនាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ជាសមាជិកនៃសមាគមន៍វាយកូនគោលក្រសួងមហាផ្ទៃនិងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូបទៀត។សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាតាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ សម្ដេច និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។ សម្ដេចបានប្រសាសន៍ថាការជួបគ្នានាថ្ងៃនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
1184 នាក់
សប្តាហ៍នេះ :
3833 នាក់
ខែនេះ :
15790 នាក់
3 ខែនេះ :
35518 នាក់
សរុប :
106461 នាក់