ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសមាគម សហព័ន្ធសារព័ត៌មានអង្កេតការពិត
សម្តេចតេជោប្រកាសចាត់វិធានការក្តៅ បើរកឃើញមានករណីមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្
Tue,30 June 2020 (Time 09:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1740នាក់)


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

សម្តេចបន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

ជាមួយគ្នានោះ សម្តេចប្រមុខរាជរដ្ឋាភិបានព្រមាននឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ៥៦ម៉ឺនគ្រួសារ ដោយចំណាយថវិកាប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (fcjot)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា (fcjot)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
295 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5219 នាក់
ខែនេះ :
21418 នាក់
3 ខែនេះ :
76146 នាក់
សរុប :
1221255 នាក់